តើ ពល ពត ជានរណា ?

0 comments

ប៉ុល​ ពត ជាឈ្មោះស្ថាបនិកនៃ​របបកម្ពុជា​ប្រជាធិបតេយ្យនា​ថ្ងៃ​​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
លោកកើតនៅថ្ងៃទី២៥​ ខែ​ឧសភា​ឆ្នាំ១៩២៨ នៅភូមិ​ព្រែក​ស្បូវ​ខេត្តកំពង់ធំ លោកជាកូន​ទី៨ ក្នុងចំណោមបងប្អូន៩នាក់ ស្រីពីរនាក់ ដែលគ្រួសារលោកជា​កសិករស្តុក​ស្តម្ភធន​មធ្យម។ប៉ុន្តែ នៅក្នុប្រវត្តិរូប ដែលធ្វើនៅកូរ៉េខាងជើងបញ្ជាក់ថា លោកកើតនៅ​ឆ្នាំ​១៩២៥ ដែលតាមលោកដេវីដ ឆាដល័រអ្នកប្រវត្តិវិទូជនជាតិអង់គ្លេសលើកឡើងថា ការ​បង្ហាញអាយុកើតមិនត្រឹមត្រូវរបស់ប៉ុលពត គឺប្រហែលក្នុងបំណងឲ្យគេដឹងថា លោក​ប៉ុល ពតមានអាយុច្រើនជាងនួន ជា បងធំទី២ ដែលកើតនៅឆ្នាំ១៩២៧​លោកមាន​ ឈ្មោះក្នុងបញ្ជីរជាតិថាសាឡុត ស ដែលតាមការរៀប​រាប់របស់​មិត្ត​ភក្តិ របស់​ផ្តល់បទ​សម្ភាសន៍ឲ្យបណ្តាអ្នកប្រវត្តិវិទូឲ្យដឹងថា សាឡុតស ជាមនុស្សស្ងៀម​ស្ងាត់ និង  ស្លូត​បូត។​លោកបានក្លាយជាអ្នកដឹកនាំប្រទេស នៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៥ ក្រោយ​ពីផ្តួលរំលំរបបសាធារណរដ្ឋ របស់លោកសេនាប្រមុខលន់ នល់ ដែលគាំទ្រ​ដោយសហរដ្ឋអាមេរិច និងជារបប ដែលប្រជាពលរដ្ឋខែ្មរចងចាំ និង ហៅថារបបររដ្ឋ​ប្រហាថ្ងៃ១៨មីនា ឆ្នាំ១៩៧០។ប៉ុន្តែ បុរសមិនបង្ហាញអតសញ្ញាណម្នាក់បានបង្ហាញ​ពី​អត្តចរឹតរបស់ប៉ុលពតកាលពីនៅក្មេងថា ប៉ុលពតជាក្មែងយូកូងបាតផ្សារ។លោកប៉ុល ពត បានលាក់ប្រវត្តិរបស់ខ្លួនចាប់តាំងពីការចេញធ្វើបដិវត្តន៍​ រហូតដល់ពាក់កណ្តាល​ឆ្នាំ១៩៧៦ ទើបលោកប្រកាសតាមវិទ្យុសំឡេងភ្នំពេញថា លោកឈ្មោះប៉ុល ពត ដែល​សូម្បីតែក្រុមគ្រួសារលោកក៏គ្មាន​អ្នកណាម្នាក់បានស្គាល់ដែរ ថែមទាំងរងគ្រោះ ដោយ សារការដឹកនាំប្រទេសរបស់លោកទៀតផង។
នៅក្នុងវ័យ៦ឆ្នាំ ប៉ុល ពត បានចូលមករស់នៅទីក្រុងភ្នំពេញ ដោយស្នាក់នៅក្នុង​វត្ត​បទុមតី និង ដែលមានការជ្រោមជ្រែងពីបងស្រីជីដូនមួយម្នាក់ឈ្មោះមាឃ ជាអ្នករាំរបាំ  ក្នុងព្រះបរមរាជវាំង និង ក្រោយមកក៏្កលាយជាស្នមឯករបស់ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស។
តាមលោកដេវីដដដែល ដែលបានដកស្រង់សម្តីលោកសាឡុត សួង បងប្រុសរបស់ ប៉ុលពត បានឲ្យដឹងទៀតថា ក្រោយមកប្ងូនស្រីទំនងជាប្ងូនពៅ​របស់ប៉ុល ពត ឈ្មោះ​សារឿន ក៏បានក្លាយជាស្នំឯករបស់ស៊ី សុវត្ថិមុនីវង្សដែរ។

ចាប់តាំងពីការឈ្នះសង្រ្គាមដ៏បង្ហូរឈាមរវាងខ្មែរនិងខ្មែរ គេមិនដែលឮ និង ស្គាល់​ឈ្មោះ​ប៉ុលពតនេះទេ សូម្បីតែបងប្អូនបង្កើតរបស់លោក។លោករស់នៅ និង តស៊ូ​ដោយ​អាថ៌កំបាំង និង ជាជននៅពីក្រោយខ្នងនៃការតស៊ូ ដែលគេហៅថា អ្នកនយោ បាយប្រើអំណាចស្រមោល។
ក្រោយពីការទទួលជ័យជម្នះ
ការដឹកនាំប្រទេសរបស់លោក មិនត្រូវបានប្រជាជនទូទាំងប្រទេសស្រលាញ់ និង គាំទ្រ​ទេ ដោយមូលហេតុថា ការដឹកនាំប្រតែសតាមរបៀបផ្តាច់ការ។ ក្នុងឆាកជីវិត និងនយោបាយ លោកមានភរិយាពីរនាក់ ដែលភរិយាទីមួយរបស់លោកឈ្មោះខៀវប៉ុណ្ណរី ជាបងស្រី បង្កើតរបស់ខៀវធិរទ្ធ ហៅអៀងធិរិទ្ធ ភរិយារបស់លោក អៀងសារី ជារដ្ឋមន្រ្តីក្រសួងការបរទេស នៃរបបខ្មែរក្រហម  ហើយបានលែងលះគ្នា ក្រោយពីលោកស្រីខៀវប៉ុណ្ណារី មានជំងឺបាត់បង់ស្មារតី។ពួកគាត់គ្មានកូនជាមួយគ្នាទេ និង ភរិយាទីពីរឈ្មោះនាង មា សំ មានកូនស្រីម្នាក់ ដែលសព្វថ្ងៃ កំពុងសិក្សានៅ​សកល​វិទ្យុល័យមួយ ដែលគេមិនប្រាប់ឲ្យដឹងនៅក្នុងទីក្រុងភ្នំពេញ ដែលប្រហែលមានការ​ឧបត្ថម្ភពីឯកឧត្តមទា បាញ់។ភរិយាក្រោយរបស់លោកនេះ បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយនឹងលោកទេព ឃុនណាល់អភិបាលស្រុកម៉ាល័យ ក្រោយពីមរណៈភាពដ៏ អាថ៌​កំបាំងរបស់លោកកាលពីឆ្នាំ១៩៩៨។
លោកប៉ុលពត បានចេញធ្វើនយោបាយតាំងពីទសវត្ស៥០ ដោយមូលហេតលោកមាន​កំ​ហឹងវណ្ណៈ ដែលពាក្យចរចាមអារាមខ្លះបាននិយាយថា លោកក៏ខឹងផងដែរចំពោះការ ធ្វើតែជាស្រីរបាំក្នុងព្រះបរមរាជវាំងរបស់បងស្រីលោក ហើយរស់ពឹងផ្អែកតែទៅលើ ការជញ្ជក់ឈាមពីប្រជារាស្រ្តក្រីក្រ។
កាលពីកុមារភាពលោកធ្លាប់ទៅស្នាក់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្ររយៈពេល៦ឆ្នាំ និង បួសជាសង្ឃបានចំ​នួន២ឆ្នាំ។ប៉ុន្តែ ក្រោយពីក្លាយជាអ្នកដឹកនាំប្រទេស លោកក៏បែរ ជាស្អប់ចំពោះព្រះសង្ឍដែរទៅវិញ។លោកក៏ត្រូវបានគេរាយការណ៍ក្រៅផ្លូវការថា ជា​ក្មេងឆេវឆាវ ក្រេវក្រោធ ដោយអាងអំណាចបងស្រីជាស្រីរបាំក្នុងព្រះបុរមរាជវាំង លោក បានទាត់ធាក់របាំងត្រួតពិនិត្យរបស់ប៉ូលីសម្តងម្កាលដែរ។
លោកក៏ក្លាយជាជាងចម្លាក់នៅរោងសិប្បកម្មឬស្សីកែវផងដែរ មុនពេលោកត្រូវទទួល​អាហារូបករណ៍ ពីសម្តេចព្រះនរោត្តមសី ហនុ ក្នុងនាមជានិស្សិតដំបូងគេផងដែរទៅ  សិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ១៩៥៤។
ក្នុងពេលកំពុងក្លាយជាគ្រូបង្រៀនដ៏ហ្មត់ចត់ និង ស្ងៀមស្ងាត់  នៅសាលា​មធ្យម​សិក្សា​ឯកជនមួយ ក្នុងក្រុងភ្នំពេញប៉ុល ពតក៏ជាអ្នកកាសែតម្នាក់ ដែលតែងតែសរសេរផ្សាយ​នៅ​កា​សែតនគរវត្តរបស់លោកសាស្រ្តាចារ្យកេងវ៉ាន់សាក់  រិះគន់ការដឹករបស់​សម្តេច​ព្រះនរោត្តមសីហនុ និង ដោយប្រើរហ័ស​នាមថា​ខ្មែរដើម
ប៉ុន្តែ ទោះបីជាការដឹកនាំរបស់លោក ធ្វើឲ្យប្រជាជនស្អប់​ខ្ពើមរកលេខដាក់គ្មានក៏ដោយ ក៏រូប និង ឈ្មោះរបស់លោក​មិនត្រូវបានដាក់ចោទ ឬនិយាយថា ជាជនក្បត់ជាតិនោះ​ទេ។ លោកគ្រាន់តែត្រូវគេឲ្យឈ្មោះក្រៅផ្លូវការថា ជាជន​បាត​ដៃប្រឡាក់ឈាម ជាមេឃាតក តែប៉ុណ្ណោះ។
ក្នុងរយៈពេលនៃការកាន់កាប់អំណាចរបស់គាត់ គ្មានអ្នកណាម្នាក់បានដឹង និង យល់​ទេថា ហេតុអ្វីបានជាគាត់បង្អត់បាយមនុស្ស? ប្រើមនុស្សទាំងបង្ខំ? និងសម្លាប់មនុស្ស? ប៉ុន្តែ បែលពេលក្រោយមក តាមពាក្យចរចាមអារាម បានលើកការអះអាង​របស់លោក​នួន​ ជា ប្រធានរដ្ឋសភា នាសម័យនោះមកនិយាយថា ពួកគាត់ធ្វើ គឺចង់ផ្សុទ្ធជាតិ​សាសន៍មួយ ដែលមានតែជនជាតិខ្មែរសុទ្ធ ដូចខ្មែរកាលពីសម័យអង្គរ។ប៉ុន្តែ ទោះជា​យ៉ាងណាទាំងប៉ុលពតក្តី ខៀវសំផន អៀងសារី និង នួយជាក្តី គឺសុទ្ធតែមិនទទួល​ស្គាល់​នូវទង្វើររបស់ខ្លួន ដែលបានប្រព្រឹត្តអំឡុងពេលកាន់អំណាចនោះឡើយ។ដោយគ្រាន់ តែនិយាយថា ធម្មតា ការដឹកនាំតែងតែមានត្រូវមានខុសជារឿងធម្មតា។
ប៉ុល ពត ក៏បានធ្វើឲ្យអង្គសម្តេចឪព្រះនរោត្តមសី ហនុ ដែលជាព្រះរាជាចុងក្រោយ និង ព្រះរាជអគ្គមហេសីនរោត្តម មុនីនាថ សីហនុជាប់ឃុំឃាំងក្នុងព្រះបុរមរាជវាំងផងដែរ។ ប៉ុន្តែពួកគេ ក៏បានរំដោះព្រះអង្គពីកណ្តាប់ដៃវៀតណាម ដែលបានលុកលុយឈ្លានពាន ក្រោមរូបភាពចូលមកជួយរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីក្រញុំាបិសាចស្រែកឈាម ប៉ុលពតនាថ្ងៃ០៧មករា ឆ្នាំ១៩៧៩។
សមិទ្ធផលនានា ដែលបង្កើតឡើងដោយប៉ុល ពត រយៈពេលបីឆ្នាំប្រាំបីខែ ម្ភៃថ្ងៃ មិនត្រូវ បានគេទទួលស្កាល់ជាផ្លូវការទេ ក្រៅតែអំពីការចោទប្រកាន់ថា ជារបបហ្វាសស៊ីស ហ៊ីត្លែ។ក្នុងរបបរបស់លោក គ្មានការបែងចែកវណ្ណៈ ជានិស្សិត បញ្ញាវ័ន្តអីទេ ។មនុស្ស​ទាំងអស់ត្រូវតែធ្វើការតាមផែនការ និង ទទួលទានបបរដូចគ្នា។មានតែមនុស្ស ដែល​ជាភ្នែក ជាច្រមុះអង្គការទេ ដែលមានឥទ្ធីពល និង ដែលត្រូវបានគេស្តាប់តាម។
បន្ទាប់ពីការឡើងកាន់អំណាចភ្លាម លោក ក៏បានបញ្ជា ជម្លៀស និង បណ្តេញចេញ ដោយបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីទីក្រុង ដែលជាទីកន្លែងដ៏សុខសាន្តរបស់ពួកគេ  ឲ្យទៅនៅទីជនបទ ក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ និង គ្មានស្បៀងអាហារ ពីទីជនបទទៅ​ទី​ជនបទមួយផ្សេងទៀត ក្រោមលេសថា បញ្ជៀស​ប្រជាពលរដ្ឋពីការប៉ុនប៉ង​ទម្លាក់គ្រាប់​បែករបស់សហរដ្ឋអាមេរិច។ធ្វើឲ្យទីក្រុង ដែលជាបេះដូង នៃប្រទេស ក្លាយទៅជាខ្មោចទីក្រុង ដែលមានតែផ្ទះគ្មាន មនុស្សនៅ មានតែផ្លូវ តែគ្មានមនុស្សដើរ។
ប្រាក់រៀល ដែលបានបោះពុម្ពរួចហើយ មិនត្រូវបានគេ អនុញ្ញាតឲ្យចាយតាមរបៀបទីផ្សារសេរីឡើយ។អការ សិក្សា និង អគារផ្សារទូទាំងប្រទេសត្រូវបានបិទទ្វារ លើកលែងតែផ្សារធំថ្មីមួយប៉ុណ្ណោះ ដែលទុកឲ្យដំណើរការលក់ដូរ សម្រាប់មន្រ្តីទូតប្រទេសកុម្មនីស្តិ៍មួយចំនួន ដែលនៅបន្ត ដាក់ទូតជាមួយកម្ពុជាប្រជាធិបតេយ្យ និង ក្រោយមកក៏ត្រូវបិទទ្វារទាំងស្រុងដែរ។
ក្នុងរបបនេះដែរ គឺគ្មានការបំពានធ្វើឲ្យខុសសីលធម៌សង្គម ដូចជាមានអំពើចោរលួច ចោរប្លន់ ការលួចលាក់មានស្នេហា ឬអំពើនៃការផិតក្បត់គ្នាទេ។គ្រប់ទម្រង់នៃសាសនា ក៏ត្រូវបានលុបបំបាត់ ។សាលារៀន និង វត្តអារាមមួយចំនួនធំត្រូវបានយកធ្វើជាឃ្លាំង ស្តុកស្បៀងដូចជាស្រូវ អង្ករ ពោត សណ្តែក ល្ងរ និង វត្តអារាមខ្លះ ត្រូវបានគេវាយ កម្ទេចចោល និង ខ្លះក៏ត្រូវបានយកធ្វើជា​មន្ទីរ​សម្រាប់ឃុំឃាំងមនុស្ស ដែលអង្គការ​បាន​ចោទថាជាខ្មាំងជាដើម។
ក្នុងគន្លងវិថី ដ៏ស្មុគ្រស្មាញនេះ លោកប៉ុល ពត ក៏ត្រូវបានគេលបលួចធ្វើឃាតជាច្រើន​ដង​មកដែរ ដូចជា លោកត្រូវគេលួចដាក់ថ្នាំបំពុលក្នុងម្ហូបអាហារចំនួនពីរដង គេលួចចាំ បាញ់មិនបានសម្រេចម្តងនៅវិមានឯករាជ្យ ដោយសារតែសភាពការណ៍មិនអំណោយ ផល។បន្ទាប់មក លោកក៏ត្រូវគេលបបាញ់ក្នុងមហាសន្និបាតនៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច តែមិនបានសម្រេចដូចក្នា ដោយសារតែអ្នកបាញ់ស្គាលលោកមិនច្បាស់ និង លើកចុងក្រោយ លោកត្រូវបានគេពួនស្ទាក់បាញ់តាមបណ្តោយដងវិថីព្រះមុនីវង្ស ទល់ មុខសាលាបឋមសិក្សាបឹងត្របែក តែមិនបាច់សម្រេចដដែល ។ ឯនិរសារពីរនាក់​របស់​លោកបានត្រូវរបសធ្ងន់ម្នាក់ និង ម្នាក់ទៀតបានស្លាប់។
ក្នុងឆាកជីវិតដ៏ផុយស្រួរបស់លោក បានធ្វើឲ្យលោកកាន់​តែ​មានការប្រុងប្រយ័ត្ន  លែង​មានការទុកចិត្តគ្នាឯង ចាប់តាំង​ពីថ្នាក់លើរហូតដល់មូលដ្ឋាន។​លោកក៏ចាប់ផ្តើមក្លាយ ជា​មនុស្ស ដែលខ្លាចស្រមោលខ្លួនឯងដែរ។​មិនថាអ្នក​ណាជា​អ្នកណាទេ ឲ្យតែលោកមានការសង្ស័យ គឺលោកបញ្ជាឲ្យ​ចាប់ និង សម្លាប់ទាំងអស់ សូម្បីតែបណ្តាសមមិត្ត និង យុទ្ធមិត្តសំខាន់ៗរបស់​លោកក៏​ដោយ។ការលែងទុកចិត្តគ្នានេះហើយ ថ្វើឲ្យកម្លាំងដឹកនាំ និង កម្លាំងការបាររបស់លោក​កាន់តែចុះខ្សោយ និង ងាយធ្វើឲ្យគូសត្រូវរបស់លោកវាយបំបែកលោកបានដោយ​ងាយ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ទោះបីការគេចផុតពីការប៉ុនប៉ងសម្លាប់ដោយបណ្តាយុទ្ធមិត្តរបស់លោកក្តី តែទីបំផុត លោកក៏ត្រូវទទួលមរណៈភាពដ៏ស្រងេះស្រងោច និងអាថ៌កំបាំងផងដែរ ក្នុងខ្ទមប្រក់​ស្បូវ​របស់លោកនៅអន្លង់វែងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩៨  ក្នុងអាយុ៧៤ឆ្នាំ បន្ទាប់​ពីលោកស្តាប់ឮការផ្សាយ​របស់​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិចថា នឹងមានការកាត់​ទោសមេ​ដឹកនាំខ្មែរក្រហម។ លោកក៏ព្យាយាមបិទបាំងមិនឲ្យសាច់ញ្ញាតិរបស់លោក​ស្គាល់ និង ដឹងផងដែរអំពីកិច្ចការនយោបាយរបស់លោក ដោយលោកព្រួយ​បារម្ភ​អំពីពួកគេ ដែលអាចប្រឈមចំពោះមុខច្បាប់ នៅពេលណាគេរកឃើញថា លោកត្រូវ​មានទោសពីបទកាប់សម្លាប់ប្រជាជនឯងជាងមួយលាននាក់។
នៅជីវតនយោបាយចុងក្រោយ មុនពេលលោកលាចាកលោកនេះទៅ លោកប៉ុល ពត ក៏បានបញ្ជាឲ្យគេសម្លាប់ក្រុមគ្រួសារលោកសុន សេន ដែលលោកប៉ុល ពតខ្លួនឯង​អះ​អាងថា ជាយុទ្ធមិត្តល្អបំផុតរបស់លោកនោះចោល ដោយគ្រាន់តែមានមូលហេតុ​សង្ស័យ​ទៅលើកូនសំបុត្រចំនួនបី ដែលពួកលោកចាប់បានថា សុន សេន នឹងចុះចូល​ជាមួយរដ្ឋាភិបាលភ្នំពេញ។សំបុត្រសម្ងាត់នេះ នៅឆ្នាំ២០០៨ សម្តេចហ៊ុន សែន ថ្លែងជា សាថារណៈថា សម្តេចជាអ្នកសរសេរ ទៅសុនសេន។តែសម្តេចទទួលស្គាល់ថា សម្តេច ចេះតែសរសេរទេ ហើយខ្លឹមសារសំបុត្រ បានហៅសុនសេនថាលោកពូ។
បន្ទាប់ពីនោះ ប៉ុលពតខ្លួនុំឯង ក៏ត្រូវតាម៉ុក ចាប់ខ្លួន ហើយតុលាការប្រជាជននៅអន្លង់ ក៏ បានកាត់ទោសលោកឲ្យជាប់ឃុំក្នុងផ្ទះផងដែរ។
ទោះបីជាលោកត្រូវគេហៅថាមេឃាតក  ប៉ុន្តែលោកក៏ត្រូវគេកោតសរសើរខ្លាំងណាស់ ដេរអំពីបូរណភាពទឹកដី។ក្នុងរបប ដែលលោកកាន់កាប់ គ្មានជ្រុងណាមួយនៃទឹកដី កម្ពុជាត្រូវបានខ្មាងសត្រូវជិតខាង ឈ្លានពានបានេ សូម្បីតែមួយមីលីម៉ត្រ។លោកមាន បំណងការពារកោះត្រល់ ដែលបារាំងប្រគល់ទៅឲ្យវៀតណាម និង ចង់វាយដណ្តើម​យកទឹកដីកម្ពុជាក្រោមមកវិញដែរ។
នៅពាក់កណ្តាលនៃឆ្នាំ១៩៧៦ ទាហានខ្មែរក្រហមបានវាយលុកចូលទៅក្នុងទឹកដីវៀត ណាមចម្ងាយជាង១០គីឡូម៉ែត្រ តែគ្មានមធ្យោបាយទប់ទល់ វៀតណាមក៏វាយដេញមក វិញរហូតដល់អ្នកលឿង។
លោកត្រូវបានគេផ្តល់តម្លៃឲ្យថា ជាមេឃាតក ជាពេជឃាដឈាមត្រជាក់ និងជាមនុស្ស​ស្មោះត្រង់ជាមួយជាតិ ស្រលាញ់ជាតិ ស៊ូស្លាប់​ដើម្បីជាតិ។

No comments:

Post a Comment