ផែនការ​របស់​សូវៀត​-​ផ្ដួល​រំលំ​កម្ពុជា​ប្រជាធិបតេយ្យ

0 comments
មាន​ការ​ពិភាក្សា​មួយ​រវាង អ៊ី​ស៊ូប គន្ធានិង​ឯកអគ្គរដ្ឋទូត​សូវៀត ។ អ៊ី​ស៊ូប គន្ធា និយាយ​ថា សូវៀត​មាន​ផែនការ​ដណ្ដើម​យក​ប្រទេស​កម្ពុជា​នៅ​ខែ ធ្នូ ឆ្នាំ 1976 ព្រោះ​កម្ពុជា​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន ម្យ៉ាង​ទៀត​សូវៀត ចង់​ជួយ​វៀតណាម ដើម្បី​សម្រេច​នូវ​គោលបំណង​កសាង ( ឥណ្ឌូចិន​) ។ ផែនការ​គឺ​ធ្វើ​នយោបាយ​សម្រុះសម្រួល​មុន​ពេល​រំដោះ​កម្ពុជា ដោយ​ប្រមូល​ខ្មែរ​មួយ​ក្រុម ទុក​បម្រើ​ផែនការ​របស់​ខ្លួន បន្ទាប់​មក​រំដោះ​ប្រទេស​កម្ពុជា ។ សូវៀត នឹង​មាន​ផែនការ​ថ្មី​មួយ​ទៀត ចូល​មក​ឈ្លាន​ពាន ប្រទេស​កម្ពុជា តាម​ផ្លូវ​យោធា ។ សូវៀត​ក្ដាប់​បាន​ប្រទេស​ពីរ គឺ វៀតណាម និង ឡាវ ។
ឯកអគ្គរដ្ឋទូត​សូវៀត​បាន​លើក​យក​បញ្ហា​មួយ​ចំនួន​បញ្ជាក់​ប្រាប់ អ៊ី​ស៊ូប គន្ធាថា​គាត់​បាន​ឃើញ​ស្ថានការណ៍ ថ្មី​មិន​អនុគ្រោះ​ដល់​សូវៀត​សោះ ហើយ​លទ្ធភាព​ក្នុង​ដាក់​ទូត​រវាង ប្រទេស​ទាំ​ពីរ​ក៏​គ្មាន​ដែរ​៕ ហេតុ​នេះ​សហភាព​សូវៀត មាន​តែ​ប្រឆាំង នឹង​របប​គ្រប់​គ្រង​ថ្មី​នេះ​ ដោយ​រង​ចាំ​មើល​ស្ថានការណ៍​មួយ​ឆ្នាំ​សិន ប្រសិន​បើ​មិន​អំណោយ​ផល​ដល់​សូវៀត​ទេ អន្តរាគមន៍ មួយ​អាច​កើត​ឡើង​តាម​ពីរ​ដំណាក់​កាល៖

ដំបូង​សូវៀត​នឹង​ជួយ​ចលនា​ប្រឆាំង​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​។ ប្រមូល​ប្រជាជន​តាម​ព្រំ​ដែន​កម្ពុជា នឹង​កម្ពុជា​ក្រោម បង្ក​អសន្តិសុខ ធ្វើ​ដូច​ជា​ប្រទេស​កម្ពុជា​មាន​បញ្ហា​ផ្ទៃ​ក្នុង ឲ្យ​សកល​លោក​ចាប់​អារម្មណ​ថា កម្ពុជា​មាន​អសន្តិសុខ ។ ប្រើ​ប្រាស់​កម្លាំង សឹង ងុក​ថាញ់ ដែល​ធ្វើ​សកម្មភាព​តាម​ព្រំ​ដែន នឹង​ប្រមូល​កម្លាំង​ខ្មែរ​ក្រោម​អោយ​ទៅ​ហ្វឹក​ហាត់​អោយ​បាន​រហ័ស​។ បន្ទាប់​មក​សូវៀត នឹង​សហការ ជាមួយ​វៀតណាម នឹង​ឡាវ​ទៀត​។ ប៉ុន្តែ​សូវៀត​មិន​យក​កង​ទ័ព​វៀតណាម​ទាំង​អស់​ទេ គឺ​យក​កម្ពុជា​ក្រោម​មក​វាយ​កម្ពុជា ចៀសវាង​កុំ​អោយ​វៀតណាម មាន​វិបត្តិ​ជាមួយ​កម្ពុជា​ក្នុង​ទំនាក់​ទំនង​រវាង​គ្នា​ និង​គ្នា​។
សូវៀត​ត្រូវ​តែ​អោយ​កម្ពុជា​ ឯកោ ដោយ​ចាត់​ការ​ចិន​កុំ​អោយ​ផ្ដល់​ជំនួយ​មក​កម្ពុជា​បាន​។ តាម​ផ្លូវ​អាកាស សូវៀត​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ បិទ​ផ្លូវ​អាកាស ហើយ​មិន​ឲ្យ​ចិន​ឆ្លង​កាត់​តាម​ផ្លូវ​សមុទ្រ​។ សូវៀត​ក៏​បាន​ធ្វើ​ប្លង់​មិន​ឲ្យ​កប៉ាល់​ចិន​ដឹក​ចូល​កម្ពុជា​បាន​។ យក​កម្លាំង​យោធា​ទៅ​វាយ​ភាគ​ខាង​ត្បូង​នៃ ប្រទេស​កម្ពុជា​។ នៅ​ពេល​ដែល​វាយ​បាន​ហើយ​ទើប​ចាត់​តាំង​រដ្ឋាភិបាល​ក្បត់​មួយ បន្ទាប់​មក​ដឹក​រថ​ពាស​ដែក ទៅ​ដាក់​នៅ​​ពោធិចិនតុង និង​យប់​ស្អែក​ឡើង​កាន់​កាប់​រដ្ឋធានី​ឲ្យ​បាន​តែ​ម្ដង​។ បន្ទាប់​មក​គឺ ដឹក​ជញ្ជូន​សម្ភារៈ យោធា និង​កង​ទ័ព​វៀតណាម​ឡើង​ទន្លេ​មេគង្គ ដោយ​មាន​ការ​អនុញ្ញាត​ពី​វៀតណាម ។ មួយ​ផ្នែក​ទៀត (ដឹក​សម្ភារៈ​សឹក និង​កង​ទ័ព​មក​ដាក់​នៅ​កំពង់សោម ) ។
ប្រសិន​បើ​មាន​ការ​ទប់​ទល់ សូវៀត​នឹង​ទម្លាក់​គ្រាប់​បែក​។ ពេល​បាន​ជ័យ​ជំនះ​ហើយ បង្កើត​កង​ទ័ព​ស្រុក​ឲ្យ​ទៅ​វាយ​ទិស​ខាង​កើត មិន​អោយ​ប្រជាជន​ដឹង ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្រម​ទាំង​បាន​ផ្ដល់​បទ សម្ភាសន៍ ភូត​កុហក​ដល់​អ្នក​កាសែត សុយអែដ ដោយ​ការ​ពារ​ខ្លួន​ថា​មិន​មែន​ជា​ជន​កុំមុយនិស​ទេ​។ ក្រៅ​ពី​នោះ​ បាន​ប្រព្រឹត្ត​ល្មើស​ដោយ​លួច​ផ្ដល់​ព័ត៌មាន​ឲ្យ​ភ្នាក់ងារ​សូវៀត ហ្សាកូឡូវ ស្ដី​ពី​រណសិរ្ស និង​រាជរដ្ឋាភិបាល រួបរួម​ជាតិ​កម្ពុជា និង​ជួប​សន្ទនា​ស្ងាត់​ៗ ជា​មួយ​ភ្នាក់ងារ សេ.អ៊ី.អា នៅ​ផ្ទះ​របស់​ខ្លួន​ប្រាប់​អំពី​ស្ថានការណ៍​ថែម​ទៀត​។
អ៊ី​ស៊ូប គន្ធា បន្តរ​ទៀត​ថា ខ្លួន​បាន​បដិសេធ​រាល់​អត្ថបទ​ចែក​ចាយ​ផ្សេង​ៗ របស់​ អៀង សារី ដោយ​អូស​បន្លាយ​ការ​ណាត់​ជួប​គ្នា​រវាង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ ប្រជាមានិត​ប្រជាធិបតេយ្យ​វៀតណាម​ ជាមួយ​ អៀង សារី ។ មិន​តែ ប៉ុណ្ណោះ​បាន​ចោត​អ្នក​នៅ​ជុំវិញ​សម្ដេច សីហនុ ថា​ជា​អ្នក​ប្រឆាំង​កុំមុយនិស ក្នុង​នោះ​មាន :វ៉ាន ឌី, ពុង ប៉េង​ចេង, អ៊ុង មាង និង ទឹម ណាំង ។
អ៊ី​ស៊ូប គន្ធា សារភាព​ថា បាន​ធ្វើ​អោយ​ សម្ដេច សីហនុ ខូច​ព្រះ​ទ័យ និង​នឿយ​ណាយ​តាម​រយះ លិខិត​ភូត​កុហក​ថា ព្រះ​អង្គ​លែង​មាន​អំណាច​ទៀត​ហើយ អំណាច​ប្រមុខ​រដ្ឋ​ដែល​រដ្ឋធម្មនុញ្ញ បាន​ទទួល​ស្គាល់​ក៏​ត្រូវ​របូត​ផុត​ពី​ព្រះ​អង្គ​ដែរ​។ ហើយ​អំណាច​នយោបាយ ត្រូវ​ការិយាល័យ​នយោបាយ និង​ អៀង សារី ជា​អ្នក​កាន់​កាប់​ដើម្បី​ដឹក​នាំ​រណសិរ្ស​រួបរួម​ជាតិ ។
អ៊ី​ស៊ូប គន្ធា បាន​រក​មធ្យោបាយ ឲ្យ​សម្ដេច សីហនុ កម្ចាត់ អៀង សារី ដោយ​បង្កើត​បរិយាកាស មិន​ទុក​ចិត្ត រវាង​សម្ដេច សីហនុ និង ជួន មុម្ម រឹត​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ៗ ហើយ​បាន​ទូល​ថ្វាយ​ព្រះ​អង្គ​ថា ជួន មុម្ម បាន​បដិសេធ​មិន​ព្រម ផ្ដល់​ឥណទាន​ឲ្យ​គណៈ​បេសកកម្ម​សិទ្ធ​សម្ដេច សីហនុ ។ មិន​តែ​ប៉ុណ្ណោះ អ៊ី​ស៊ូប គន្ធា សារភាព​ថា បាន​បង្ក​ឲ្យ​មាន​ភាព​មិន​ទុក​ចិត្ត​គ្នា​រវាង​សម្ដេច សីហនុ ចំពោះ សារិន ឆាត ដោយ​ទូល​ថា​ថ្វាយ សម្ដេច សីហនុ ថា សារិន ឆាត បាន​សហការ យ៉ាង​ជិត​ស្និត​ជា​មួយ អៀង សារី។ ក្រោយ​មក​ អ៊ី​ស៊ូប គន្ធា ត្រូវ​បាន​អង្គការ ហៅ​ចូល​ប្រទេស​វិញ ហើយ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី 29/09/1976 ។

No comments:

Post a Comment