គេ​អះ​​អាង​ថា លោក គាត ឈន់​ ធ្វើ​ការ​ជាមួយ​ខ្មែរ​ក្រហម! ហេតុ​អ្វី​លោក មិន​បក​ស្រាយ

0 comments
ខ្ញុំ​បាន​មើល​​ក្នុង​ទំព័រ​សារព័ត៌មាន ជា​ច្រើន​ដូច​ជា អាស៊ី​សេរី វិទ្យុ​បារាំង សារព័ត៌មាន​ស៊ីអ៊ីអិន និង​ជា​ច្រើន​ទៀត​ ដែល​ចុះ​ផ្សាយ​ថ្ងៃ​ទី ១៥​ធ្នូ ឆ្នាំ​២០១១ បាន​និយាយ​អំពី​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បាន​សាក្សី​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម អះ​អាង​ថា លោក​ គាត ឈន់ ​បាន​បម្រើ​ការងារ​ជាមួយ​លោក អៀង សា​រី ដែល​ជា​មេ​ខ្មែរ​ក្រហម​មួយ​។ កាល​លោក​នោះ គាត ឈន់​ ​បាន​ធ្វើ​ការ​នៅ​ក្នុង​​ក្រសួង​ការបរទេស​​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​។
គាត ឈុន នៅ​ពី​ក្រោយ​មេ​ខ្មែរ​ក្រហម
                                        គាត ឈុន នៅ​ពី​ក្រោយ​មេ​ខ្មែរ​ក្រហម

នៅ​ក្នុង​ពិធី​បើក​សម្ពោធ​​ពិព័រណ៍​ ពាណិជ្ជកម្ម​ ផលិតផល នៅ​​កោះ​ពេជ្រ មាន​អ្នក​ការសែត​ជា​ច្រើន​បាន​មក​សួរ​នូវ​​សំនួរ​ខាង​លើ​នេះ​ជាមួយ​លោក​ ប៉ុន្តែ​លោក​បាន​បដិសេធ​ដោយ​និយាយ​តែ​មួយ​ឃ្លា​ថា ​ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ។​ តាម​ពិត​ទៅ នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​សាក្សី​មួយ​រូប​មួយ​រូប ​ដែល​មាន​សក្ដានុពល ព្រោះ​គាត់​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​​​ឈ្មោះ​លោក ឡុង នរិន្ទ ដែល​បាន​​និយាយ​អះអាងថា លោក​គាត ឈន់ បាន​ធ្វើ​ការ​នៅ​ក្រសួង​ការ​បរទេស ក្រោម​ការ​គ្រប់​គ្រង​របស់​លោក អៀង សា​រី​។​
ខ្ញុំ​ជឿ​ថា ប្រហែល​ជា​ប្រជាជន​ជា​ច្រើន​នាក់​កំពុង​នាំ​គ្នា​ឆ្ងល់​កាន់​តែ​ខ្លាំង​អំពី ​អង្គហេតុ និង​ការ​កាត់​ក្ដី សួរ​ដេញ​ដោល​នេះ​ណាស់ សូម្បី​តែ​ខ្ញុំ​ក៏​មិន​សូវ​យល់​ដែរ​។ មួយ​រយៈ​ក្រោយៗ​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​ហាក់​ដូច​ជា​មាន​កំដៅ​ក្ដៅ​ជាង​មុន​ព្រោះ ​ព្រឹត្តិការណ៍​កាត់​ក្ដី​នានា សុទ្ធ​សឹង​តែ​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​តាម​ដាន​យ៉ាង​ជក់​ចិត្ត​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត ជន​ជាប់​ចោទ​​មួយ​ចំនួន​៖
លោក នួន​ ជា ក៏​បាន​និយាយ​ប្រាប់​អំពី​​គំនិត​ និង​ការ​យល់​ឃើញ​ពិសេស​គឺ​ការងារ​របស់​គាត់​​ក្នុង​សម័យ​ខ្មែរ​ក្រហម​​ថា របប​ប្រល័យ​ពូជ​សាសន៍​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​ប្រទេស​​វៀតណាម ដោយ​គាត់​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ ថា​គាត់​មិន​មែន​ចេះ​តែ​និយាយ​នោះ​ទេ តែ​នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​។ ការ​រៀប​រាប់​របស់​គាត់​មួយ​ចំនួន​បាន​និយាយ​លើក​ឡើង​ដល់​ឈ្មោះ​ សម្តេច​​សីហនុ​ជា​ដើម​។
លោក អៀង សា​រី ក៏​បាន​និយាយ​ស្រដៀង​ៗ​គ្នា​នេះ​ដែរ​ព្រោះ​ក៏​មាន​និយាយ​ពាក់​ព័ន្ធ​ជា​មួ​យ ​ប្រទេស​វៀតណាម​ដូច​គ្នា និង​សម្ដេច​សីហុនុ ប៉ុន្តែ​ខ្ញុំ​តាម​ដាន​ព្រឹត្តិការណ៍​នេះ​យូយូ ទៅ​ដូច​ជា​វង្វេង​ម្ដង​ម្កាល ​ព្រោះ​មិន​សូវ​ដឹង​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ប៉ុន្មាន​ទេ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​គ្រាន់​តែ​ជា​យុវជន​ជំនាន់​ក្រោយ​ដែល​ដឹង​អង្គហេតុ​ តាម​រយៈ ការ​អាន​សៀវភៅ និង​ស្ដាប់​ចាស់ៗ​និយាយ​តែ​ប៉ុណ្ណោះ​។
ជា​ចុង​ក្រោយ​ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​ច្រើន​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ថា​ហេតុ​បាន​ជា​លោក​មិន​ព្រម​បក​ស្រាយ ដោយ​គ្រាន់​តែ​ចំណាយ​ពេល ត្រឹម ២​នាទី​ដើម្បី​ពន្យល់​ប្រាប់​អំពី​ប្រវត្តិសាស្ត្រ​ពិត​មួ​យ​នេះ​ផង​ទៅ​?​ ប្រជានជន​រាប់​លាន​នាក់​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស​កំពុង​តាមដាន​អំពី​រឿង ​រ៉ាវ​ខ្មែរ​ក្រហម និង​ស្វែង​រក​មុខ​​មេ​ដឹក​នាំ ​និង​អ្នក​ដែល​ពាក់ព័ន្ធ​​ផង​ដែរ​។
អត្ថបទ​ស្រដៀង៖ ដក​ស្រង់​សំដី​​មេ​ខ្មែរ​ក្រហម​និយាយ​អំពី​សម្ដេច ហេង​ សំរិន និង ជា ស៊ីម

No comments:

Post a Comment