សន្ធិសញ្ញា​​របស់​ ហ៊ុនសែន ធ្វើ​អោយ​បាត់​កោះ​នៅ​ឆ្នាំ ២០០៥

0 comments
រឿងរ៉ាវ​កោះត្រល់​ ដែល​មាន​ទីតាំង​នៅ​ជិតបង្កើយ​នឹង​ខេត្ដកំពត​របស់​ខ្មែរ​ បែរជា​ធ្លាក់​ទៅ​ក្នុង​ដៃ ​ ប្រទេស​វៀតណាម​កាន់កាប់​និងគ្រប់គ្រង​ទល់​សព្វ​ថ្ងៃនេះ​ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​ក្នុង​ការ​វែកញែក​យ៉ាង​ចម្រូងចម្រាស់​ រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ជំនាន់​មុន​(​អង្គ​សម្ដេចឪ​ នរោត្ដម​ សីហ​នុ​)​ និង​ថ្នាក់ដឹកនាំ​ប្រទេស​ បច្ចុប្បន្ន​(​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុន​ សែន​)​ ។​
​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ អតីត​ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ធ្លាប់​បាន​ចេញ​រាជ​សារ​ចុះ​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០០៥​ ពី​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ថា​ “​នរោត្ដម​ សីហ​នុ​ មិន​ដែល​ទទួលស្គាល់​ថា​ ស្របច្បាប់​ និង​សម​ហេតុ​សម​ផល​អំពី​កម្ពុជា​ក្រោម​-​កោះត្រល់​ បាន​ទៅ​បារាំង​-​វៀតណាម​នោះ​ ទេ​ ។​”​ ។​
​ឯកឧត្ដម​ ជូ​ អេ​ន​ឡាយ​ អតីត​នាយក​រដ្ឋមន្ដ្រី​ចិន​ និង​ឯកឧត្ដម​ ចេ​ន​ យី​ អតីត​សេនាប្រមុខ​ចិន​ ដែល​ជា​វីរបុរស​ចំណាស់​ជាមួយ​ឯកឧត្ដម​ប្រធាន​ ម៉ៅ​ សេ​ទុង​ ធ្លាប់​បាន​មាន​ប្រសាសន៍​ទូល​ថ្វាយ​អង្គ​សម្ដេចឪ​នា​អំឡុង​ឆ្នាំ​១៩៥៥​ ថា​ “​ច្បាស់​ណាស់​ កោះត្រល់​ជា​របស់​ខ្មែរ​ ដ្បិត​ជាប់​នឹង​ទឹកដី​ខ្មែរ​មិន​ជាប់​ជាមួយ​ទឹកដី​វៀតណាម​ទេ​ ។​”​ ។​
​រីឯ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដ៏​មាន​អំណាច​មហិមា​បច្ចុប្បន្ន​នេះ​វិញ​ តែង​បាន​អះអាង​ថា​ “​កោះត្រល់​បាន​បាត់បង់​ពី​ខ្មែរ​ក្លាយជា​របស់​វៀតណាម​តាំងពី​យូរយា​ជំនាន់​ អ្នកដឹកនាំ​ប្រទេស​មុនៗ​មក​ម្ល៉េះ​ ។​”​ ។​


​អ្វី​ទៅ​ជា​ការ​ពិត​ ?​ តើ​កោះ​ត្រល់​របស់​ខ្មែរ​បាន​បាត់បង់​នៅ​ពេល​ណា​ ?

“​សម្ដេច​តេ​ជោ​សែន​”​កាល​ណោះ​នៅ​ជា​សម​មិត្ដ​នៅឡើយ​ បាន​ឡើង​កាន់កាប់​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​រដ្ឋាភិបាល​សា​ធារ​ណ​ រដ្ឋ​ប្រជាមានិត​កម្ពុ​ជានា​ឆ្នាំ​១៩៨៥​ ។​ ការ​បោះពុម្ព​សៀវ​ភៅ​សិក្សា​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​៧​ មុខ​វិជ្ជាភូមិ​វិទ្យា​នា​សម័យ​នោះ​បាន​ចែង​អំពី​សណ្ឋាន​ដី​និង​ភោគទ្រព្យ​ រ៉ែ​ ដែល​ក្នុង​នោះ​ក៏​បាន​បញ្ជាក់​អំពី​ក្រុម​កោះ​របស់​ខ្មែរ​ថា​ “​កោះ​ដែល​នៅ​ឯនាយ​ស្ទើរកោះ​វាល​រេញ​មាន​បី​ក្រុម​ គឺៈ​ ក្រុម​ទី​១-​នៅ​ពីមុខ​កំពង់​ផែ​កំពង់​សោម​ មាន​កោះពស់​,​ ក្រុម​ទី​២-​នៅ​មុខ​រាម​ មាន​កោះ​តា​កៀវ​ កោះ​ឫស្សី​ កោះ​ត្រែះ​ កោះ​ចន្លុះ​ និង​កោះ​ស្រមោច​,​ ក្រុម​ទី​៣-​បន្ដ​ទៅ​កោះត្រល់​ មាន​កោះ​ថ្មី​ និង​កោះសេះ​ ។​ នៅ​ក្នុង​លំហ​ឈូង​សមុទ្រ​កម្ពុជា​ មាន​កោះតាង​ កោះ​អាគ្នេយ៍​ កោះព្រីង​ កោះ​វៀ​ និង​កោះ​វ៉ៃ​ ។​”​ ។​
​នៅ​ថ្ងៃ​ទី​២៧​ខែធ្នូ​ឆ្នាំ​១៩៨៥​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​មាន​សម​មិត្ដ​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ បាន​ចុះ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ជាមួយ​សាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម​ ។​ ចាប់​តាំងពី​ពេល​នោះ​ ថ្វី​ដ្បិត​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​រវាង​កម្ពុជា​និង​ វៀតណាម​ សំដៅ​កំ​ណ​ត់​តែ​អំពី​ព្រំដែន​គោក​(​មិន​ទាន់​ កំណត់​អំពី​ព្រំ​ដែនទឹក​នៅឡើយ​)​ក៏​ពិតមែន​ ប៉ុន្ដែ​ក្នុង​សៀវភៅ​សិក្សា​ផ្នែក​មុខ​វិជ្ជាភូមិ​វិទ្យា​ក្រោយៗ​មក​លែង​មាន ​និយាយ​អំពី​ឈ្មោះ​កោះ​ត្រល់​របស់​ខ្មែរ​សម្រាប់​ឱ្យ​កូន​ខ្មែរ​រៀនសូត្រ​ ទៀត​ហើយៗ​កោះត្រល់​ក៏​បាន​ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​ ដោយ​ប្ដូរ​ដាក់​ឈ្មោះ​ថ្មី​ថា​ “​ភូ​កុក​”​ទល់​សព្វថ្ងៃ​។​
​នៅ​ថ្ងៃ​ទី​១០​ខែតុលា​ឆ្នាំ​២០០៥​ សម្ដេច​ ហ៊ុន​ សែន​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ មាន​ឯកឧត្ដម​ ផា​ន​ វ៉ា​ន់ខា​យ​ ជា​នាយក​រដ្ឋមន្ដ្រី​ នៅ​ប្រទេស​វៀតណាម​តែ​ម្ដង​ ដោយ​ប្រថាប់ត្រា​ទៅ​លើ​សន្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ក្នុង​ការ​កំណត់ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម​ឱ្យ​កាន់តែ​រឹង​មាំ​ ។​ ទីបំផុត​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​កម្ពុជា​-​ វៀតណាម​ឆ្នាំ​១៩៨៥​នេះ​ បាន​ក្លាយជា​ច្បាប់​ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជ​ក្រម​លេខ​ន​ស​/​រកម​ /១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០០៥​ ។​ សន្ធិសញ្ញា​បំពេញបន្ថែម​នេះ​ត្រូវ​ បាន​រាជរដ្ឋាភិបាល​កម្ពុជា​ធានា​អះអាង​ថា​ មិន​ឱ្យ​មានការ​បាត់បង់​បូរណភាព​ទឹកដី​(​ផ្ទៃ​ដីគោក​)​ទំហំ​១៨១.០៣៥​ គីឡូម៉ែត្រ​ក្រឡា​របស់​កម្ពុជា​ឡើយ​ ។​
សន្ធិ​សញ្ញា​បំពេញ​បន្ថែម
សន្ធិ​សញ្ញា​បំពេញ​បន្ថែម
មុន​នឹង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ ព្រំដែន​រដ្ឋ​កម្ពុជា​-​វៀតណាម​ឆ្នាំ​១៩៨៥​ចេញ​ជា​រូបរាង​ និង​ត្រូវ​បាន​ប្រថាប់ត្រា​ប្រកបដោយ​ជោគ​ជ័យ​នោះ​ គឺ​មាន​ភាព​ប្រទាញ​ប្រ​ទង់​គ្នា​ខ្លាំង​ណាស់​នៅ​ក្នុង​ស្ថាប័ន​ជាតិ​ផង​ និង​ប្រតិកម្ម​ពី​អង្គការ​សង្គម​ស៊ី​វិល​ផង​ ។​ ជាក់ស្ដែង​ បុរស​៤​នាក់​ រួម​មាន​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​,​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​,​លោក​ ម៉ែ​ន​ ណាត​ សមាគម​មន្ដ្រីរាជការ​ឯក​រាជ្យ​កម្ពុជា​ និង​លោក​ អៀ​ ចាន់​ណា​ អគ្គលេខាធិការ​រង​ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ ក្នុង​នាម​ជា​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ត្រូវ​បាន​រាជរ​ដ្ឋា​ភិ​បាល​ប្ដឹង​ទៅ​តុលាការ​ ហើយ​តុលា​ការ​ក៏​បាន​ចេញ​ដីកាចាប់ខ្លួន​ បន្ទាប់​ពី​អ្នក​ទាំង​៤​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១១​ខែតុលា​ ឆ្នាំ​២០០៥​ លើក​ឡើង​អំពី​បញ្ហា​គ្រោះ​ថ្នាក់​នៃ​បូរណភាព​ទឹកដី​ខ្មែរ​ ។​
ឯកសារ​កោះ​ត្រល់
ឯកសារ​កោះ​ត្រល់
កាលពី​ថ្ងៃ​ទី​១៧​ខែមិថុនា​ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ រ៉ុ​ង​ ឈុ​ន​ តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​សមា​គម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ គោរព​ជូន​“​សម្ដេច​តេ​ជោ​សែន​”​ ឱ្យធ្វើ​ការ​ពិចារណា​ចំពោះ​បញ្ហា​ទឹកដី​និង​កោះ​(​ជា​ពិសេស​កោះ​ត្រល់​)​ដែល ​បាន​បាត់បង់​ទៅ​ប្រទេស​ជិតខាង​ ។​ ​
មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ ការ​បោះពុម្ព​សៀវភៅ​សិក្សា​សម្រាប់​ឱ្យ​សិស្សានុសិស្ស​រៀនសូត្រ​ ជា​ការ​យកចិត្ដទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​ ហើយ​សៀវភៅ​សិក្សា​មុខ​វិជ្ជាភូមិ​វិទ្យា​ថ្នាក់​ទី​៧​បោះពុម្ព​នៅ​ឆ្នាំ​ ១៩៨៥​ នៅ​មានឈ្មោះ​កោះត្រល់​ជា​កោះ​របស់​ខ្មែរ​ បែរជា​លុប​បំបាត់​ឈ្មោះ​កោះត្រល់​នេះ​ទៅ​វិញ​មក​ទល់​ បច្ចុប្បន្ន​ គឹ​មាន​ន័យ​ថា​ ឈ្មោះ​កោះត្រល់​ទើបត្រូវ​បាន​លុប​បំបាត់​ចោល​ពី​កម្មសិទ្ធិ​របស់​ខ្មែរ​ចាប់ ​តាំង​ពី​ថ្ងៃ​ទី​២៧​ខែធ្នូ​ឆ្នាំ​១៩៨៥​តរៀង​មក​ តាម​ស្មារតី​នៃ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​រវាង​កម្ពុជា​-​ វៀតណាម​ ក្នុង​សម័យ​សម​មិត្ដ​ ហ៊ុន​ សែន​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​
​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ទៀត​ថា​ មាត្រា​២​និង​មាត្រា​៥៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​រួច​ហើយ​ថា​ “​បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ ផែនទី​ខ្នាត​១/១០០.០០០​ ។​…សន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯក​រាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹក​ដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល​ ។​”​ ដូច្នេះ​ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​-​ វៀតណាម​ដែល​បាន​ប្រើប្រាស់​ផែនទី​ខ្នាត​១/៥០.០០០​ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ត្រូវ​ចាត់ទុកជា​មោឃៈ​ទាំងស្រុង​ ៕
ប្រភព​អត្ថបទ http://www.dtn7.com/2013/06/20/2789.html/

No comments:

Post a Comment