សាក្សីសាលា​ក្ដី​ខ្មែរ​ក្រហម​ឆ្លើយ​ថា លោក​ ហោ ណាំ​ហុង ជា​​ក្រុម​អ្នក​ដឹក​នាំ​ក្នុង​នៅ​គុក​បឹង​ត្របែក

0 comments
និយាយ​ដល់​រឿង​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​នោះ​ពល​រដ្ឋ​មួយ​ចំ​នួន​ នៅ​តែ​មាន​ចម្ងល់​ថា តើ​​កាត​កាត់​ក្ដី​នេះ​ពិត​ជា​យុតតិធម៌​ ឬ​យ៉ាង​ណា​? ព្រោះ​ថា​រាល់​លើក​សកម្មភាព​ផ្សេង​ៗ​ក្នុង ការ​កាត់​ទោស​នេះ​ហាក់​បី​ដូច​ជា​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ រី​បញ្ហា​ចម្បង​គឺ​អ្នក​ដឹក​នាំ​​ក្នុង​ជួរ​រដ្ឋាភិបាល​ភាគ​ច្រើន បាន​ជាប់​ពាក់​ព័ន្ធ​និង​រឿង​ក្ដី ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​ជា​អតីត​អ្នក​ដឹក​នាំ​នា​សម័យ​ខ្មែរ​ក្រហម​។
លោក ហោ ណាំ​ហុង
លោក ហោ ណាំ ហុង
កាល​ពី​មុន​លោក សម​រង្ស៊ី​បាន​ចោទ លោក​ហោ ណាំ​ហុង​ថា ជា​មេ​គុក​បឹង​ត្របែក ក្នុង​សម័យ​ខ្មែរ​
ក្រហម ហើយ​​លោក​ ហោ ណាំ​ហុង បាន​បក​ស្រាយ​​ថា​គាត់​មិន​មែន​ជា​មេ​គុក​បឹង​ត្របែក​ដូច​ការ​ចោទ​ប្រកាន់​ នេះ​ទេ ព្រោះ​គាត់​ក៏​ជា​​ជន​រង​គ្រោះ​ជាប់​គុក​បឹង​ត្របែក​ដែរ។ ក្រោយ​មក​លោក​ ហោ ណាំ​ហុ​ង បាន​ប្ដឹង​លោក សម​រង្ស៊ី រួច​តលាការ​ស្រុក​ខ្មែរ​បាន​កាត់​ក្ដី​ដោយ​អោយ​លោក សម​រង្ស៊ី​ចាញ់​ក្ដី​។ ប៉ុន្តែ​លោក​សម​រង្ស៊ី​នៅ​តែ​ប្រកាន់​ជំហរ​​​របស់​គាត់​ថា អ្វី​ដែល​លោក​បាន​ចោទ នោះ​គឺ​ជា​ការ​ពិត រួច​ក៏​បន្តរ​ប្ដឹង​ផ្ដល់​គ្នា​ដល់​តុលាការ​អន្តរជាតិ​។ តុលាការ​អន្តរជាតិ​បាន​កាត់​ក្ដី​អោយ លោក​សម​រង្ស៊ី​ជា​អ្នក​ឈ្នះ​វិញ​ម្ដង​។
ថ្មី​នេះ​ដែរ នៅ​​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នេះ បាន​ផ្ដោត​ការ​ពិភាក្សា​ដេញដោល​សំខាន់​ទៅ​លើ​អង្គហេតុ​នានា ទាក់ទង​ទៅ​នឹង​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​ដែល​ឡើង​មក​បំភ្លឺ​អង្គ​ជំនុំ​ជម្រះ បាន​ឆ្លើយ​​ដូច​តទៅ:
លោក អានឌ្រូ អ៊ីអានូហ៊្សី សួរ៖ «តើ​គាត់​ជា​ប្រធាន ឬ​អនុ​ប្រធាន​នៅ​បឹង​ត្របែក​នោះ ទាក់ទង​ទៅ​នឹង​លោក ហោ ណាំហុង នេះ?»
សាក្សី រចឹម ទន់ ឆ្លើយ៖ «កាល​ទទួល​គាត់​កាល​នោះ ក្នុង​នាម​គាត់​គ្រប់គ្រង​នៅ​បឹង​ត្របែក​ហ្នឹង​ដែរ។ ក្នុង​គ្រប់គ្រង!»
សាក្សី រចឹម ទន់ ថ្លែង​៖ «បាទ! ពិត​អ៊ីចឹង​ហើយ។ គាត់​នៅ​បឹង​ត្របែក​នោះ វា​យូរ។ ដល់​ខាង ប១ ទៅ​ទទួល​ហ្នឹង គឺ​មួយ​រយៈ​ខ្លី។ មុន​គាត់​មក​ធ្វើ​ការ​នៅ​ក្រសួង ពី​មុន​ខ្ញុំ​ក៏​ក្ដាប់​មិន​បាន​ដែរ។ ប៉ុន្តែ ដូច​ខ្ញុំ​បញ្ជាក់​មិញ​អ៊ីចឹង គឺ​គាត់​នៅ​ក្នុង​រង្វង់​ការងារ​ទូត​ហ្នឹង​ហើយ ខ្ញុំ​បញ្ជាក់​អ៊ីចឹង»
លោក អានឌ្រូ អ៊ីអានូហ៊្សី សួរ៖ «តើ​លោក​យល់​ស្រប​ដែរ​ឬ​ទេ​ថា លោក គាត ឈន់ ជា​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប នៅ ប១ នោះ?»
ក្រៅ​ពី​ការ​បញ្ជាក់​អំពី​លោក ហោ ណាំហុង សាក្សី​ក៏​បាន​លើក​ឡើង​អំពី​ឈ្មោះ​លោក គាត ឈន់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​នេះ​ដែរ។ សាក្សី រចឹម ទន់ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក គាត ឈន់ ក៏​មាន​តួនាទី​ផ្នែក​ការ​ទូត​ម្នាក់​នៅ​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ។ (មើល​​ព័ត៌មាន​បន្ថែម​អំពី​លោក គាត​ឈន់ សូម​ចុច​ទី​នេះ ) ។
សាក្សី រចឹម ទន់៖ «គាត់​ជា​ កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប​ដែរ នៅ​ក្នុង​ក្រសួង​ហ្នឹង។ ពិសេស កិច្ច​ការ​ខាង​នយោបាយ​ខាង​ក្រៅ គាត់​មាន​ពិសោធន៍​ច្រើន​លើ​ការងារ​ទូត។ ការ​ទំនាក់ទំនង​អី​ផ្សេង គាត់​មាន​ពិសោធន៍»
ដក​ស្រង់​ពី​អាស៊ី​សេរី។

No comments:

Post a Comment