គេ​បំភ្លេច​លទ្ធផល​ក្រោយ​​ថ្ងៃ ២៣​តុលា ​​ខ្មែរ​ទទួល​បាន​ជំនួយ​រហូតដល់​បច្ចុប្បន្ន​?

0 comments
លោកអ្នក​ធ្លាប់បាន​ស្គាល់​អំពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី សន្តិភាព​នៅ​កម្ពុជា ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១​ដែរឬទេ? កាលពីមុន​រាល់ថ្ងៃ ២៣ តុលា​ត្រូវបាន​គេ​យកមក​ធ្វើជា​ថ្ងៃ ឈប់សម្រាក ប៉ុន្តែ​បច្ចុប្បន្ននេះ​វិញ ត្រូវបាន​លប់បំបាត់ចោល​ពី​ក្នុង ប្រតិទិន្ន​ទៅហើយ។
Cambodian People Party
                                         ថ្នាក់ ដឹក នាំ គណបក្ស ប្រជាជនកម្ពុជា

ថ្ងៃ២៣ តុលា​នេះ​គឺ ត្រូវបាន​ចុះហត្ថលេខា​ដោយមាន​ការចូលរួម​ពី​អគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិ, ប្រមុខ​ការទូត​នៃ​ប្រទេស​ចំនួន ១៨ និង​ភាគី​ខ្មែរ​ទាំង ៤ ក្រុម រួមមាន៖ ក្រុម​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច, ក្រុម​អ្នក​ជាតិនិយម រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន, ក្រុមខ្មែរក្រហម​របស់ ប៉ុល ពត និង​របប​រដ្ឋ​កម្ពុជា របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន។
ចំណែក​ប្រទេស​ជា​ហត្ថលេខី​ចំនួន ១៨ ផ្សេងទៀត រួមមាន៖ ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ( ៥ ប្រទេស ) គឺ អាមេរិក, អង់គ្លេស, បារាំង ( សហប្រធាន​សន្និសីទ ), ចិន និង​សហភាពសូវៀត រួមទាំង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ( ៨ ប្រទេស ) គឺ​ឥណ្ឌូនេស៊ី ( សហប្រធាន​សន្និសីទ ), វៀតណាម, ឡាវ, ថៃ, សឹង្ហ​បុរី, ម៉ាឡេស៊ី, ហ្វីលីពីន និង​ប្រ៊ុយណេ។ ក្នុងនោះ ក៏មាន​ប្រទេស​យូ​ហ្គោ​ស្លា​វី ( ពេលនោះ​ជា​ប្រធាន​ក្រុម​ប្រទេស មិន​ចូលបក្ស​សម្ព័ន្ធ ) និង​ប្រទេស ៤ ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្ត្រាលី។
កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ កាលពី​ឆ្នាំ១៩៩១ បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​ឥណ្ឌូចិន និង​បាន​បើក​ទំព័រ​ថ្មី​សម្រាប់​កម្ពុជា ទទួល​យក​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​គោលដៅសំខាន់ៗ បីយ៉ាង។
ទី១-រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្តន៍​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង ការរំសាយ​អាវុធ​នៅក្នុង​ជួរ​កងទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់។
ទី២-ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត​សភាធម្មនុញ្ញ។
ទី៣-ការពារ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញសិទ្ធិ​មួយ តាមរយៈ​ការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភបំពាន​បានឡើយ​នូវ​ទឹកដី អ​ព្យា​ក្រឹត្យ​ភាព និង​ឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា ដោយបាន​បណ្ដេញ​កងទ័ព​វៀតណាម​អោយអស់​ចេញពី​ប្រទេស​កម្ពុជា។
ក្រោយពី​មាន​សន្ធិសញ្ញា​នោះមក​ក៏ មាន​បរទេស​ឲ្យ​លុយ​ជំនួយ​កាន់តែច្រើនឡើងៗដល់​កម្ពុជា។ ជាមួយ​គ្នា​នេះ​ដែរ តាមរយៈ​ទំព័រ Facebook មាន​អ្នកប្រើប្រាស់​ម្នាក់​គឺ​លោក ខ្មែរ សុវណ្ណ​ភូមិ បាន​ចោទ​ជា​សំនួ​រថា តើ​បែបនេះ​អ្នកមាន​មោទនភាព ដូច​ប្រមុខ​ដឹកនាំ​ខ្មែរ​ដែល​បាន​អួត​ដែរឬទេ?
បន្ទាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ មក​សហគមន៍​អន្តរជាតិ​បាន​ប្តេជ្ញា​រួមគ្នា ថា​នឹង​ជួយ​កសាង​ប្រទេស​កម្ពុជា​រហូត​បាន​រីកចំរើន«អាច​ក្រោកឈរ​ដោយ​ ខ្លួនឯងបាន» ដោយ​សន្យាថា​នឹង​ផ្តល់​ជា​ប្រាក់​ជំនួយឥតសំណង​រៀងរាល់ឆ្នាំ​ដល់​កម្ពុជា។
ចាប់តាំងពី​ពេល​នោះមក​កម្ពុជា​បានទទួល​ប្រាក់​ជំនួយ​គិត​ជា​ឆ្នាំ​គឺមាន​ រយៈពេល​ជាង ២០ ឆ្នាំ​ហើយ ពោលគឺ​តាំងពី​ជាង១០០លាន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ​កើនឡើង​រហូតដល់ ៩៣៤លាន ដុល្លា​អាមេរិក​កាលពី​ឆ្នាំ២០១១ ហើយ​ជា​សរុប​ទឹកប្រាក់​រយៈពេល២០ឆ្នាំនេះ មាន​ចំនួន ១២.៣ពាន់​លាន​ដុល្លា​អាមេរិក។
ប្រាក់​ជំនួយ​ទាំងនេះ​ត្រូវបាន​សហគមន៍​អន្តរជាតិ​សម្រេច​ផ្តល់​ឲ្យ​កម្ពុជា​ រៀងរាល់ឆ្នាំ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រទេស​ផ្តល់ជំនួយ (Consultative Group Meeting) ជាមួយ​កម្ពុជា​ដោយ​ផ្អែកលើ​សំណើរ​ថវិការ​ជាតិ​របស់​កម្ពុជា។
ជាមួយនឹង​នឹង​ការតាំង​ចិត្ត​ជួយ​ស្រុក​ខ្មែរ​ប្រទេស​ផ្តល់ជំនួយ​តែងតែមាន​ លក្ខ​ណ្ឌ​ខ្លះ​ទាមទារ​ឲ្យ​កម្ពុជា​បំពេញ​ជា​ថ្នូរ​នឹង​ជំនួយ ដូចជា​ការពង្រឹង​វិស័យ​អប់រំ លុបបំបាត់​អំ​ពើំ​ពុករលួយ តម្លាភាព ការគោរព​សិទ្ធិមនុស្ស។ល។និង។ល។ ហើយ​រដ្ឋាភិបាល​កម្ពុជា​តែងតែបាន​នូវ​ចំនួន​ទឹកប្រាក់​ដែល​ខ្លួន​ចង់បាន​ មិនដែល​ខ្វះ​ឡើយ៕
ជាមួយនឹង​ការ​បាន​ជំនួយ​នេះ មេដឹកនាំ​ខ្មែរ​តែងតែ «ស្រែក​អួត​ក្តែងៗតាម​កាសែត ទូរទស្សន៍ និង​វិទ្យុ​ថា វា​ជា​មោទនភាព​របស់​ខ្មែរ​ណាស់​​ដែល ប្រទេស​ផ្តល់ជំនួយ គេ​នៅតែ​ឲ្យ​លុយ​យើង ហើយ​ឲ្យ​កាន់តែ​ច្រើនជាង​មុន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ»។
ថ្ងៃ ២៣ តុលា​ខ្មែរ​ទទួល​បាន​សន្ធិ​សញ្ញា​ដោយសារ​ព្រះ​បាទ​សម្ដេច​នរោត្តម​សីហនុ បាន​បង្រួប​បង្រួម​ទាម​ទារ​មក​ពល​រដ្ឋ​ខ្មែរ
……………..
សំនួរ៖ តើ​អ្នក​ទាំងអស់គ្នា​មាន​មោទនភាព​ដូច​មេដឹកនាំ​ខ្មែរ​ដែល​ស្រែ​កអួត​ដែរឬទេ? សូម​ឆ្លើយ​ដោយ​ផ្អែក​ហេតុផល​ទាំង​ស្រប​និង​មិន​ស្រប។

No comments:

Post a Comment