លោក សុខ​ គង់​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច​ និង​គ្រប់​គ្រង​ប្រាសាទ​អង្គរ​វត្ត​ គឺ​ជា​យួន​​ឬ?

0 comments

លោក ឧកញ៉ា សុខ គង់
                                                   លោក ឧកញ៉ា សុខ គង់
កន្លង​មក​មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​ សុខ​ គង់​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច​ និង​គ្រប់​គ្រង​ប្រាសាទ​អង្គរ​វត្ត​ គឺ​ជា​យួន​ និង​ជា​អតីត​ជំនាញ​ការ​យួន​ ប៉ុន្តែ​ សុខ​ គង់​ តែងតែ​ប្រកែក​ថា​ គាត់​មិន​មែន​ជា​យួន​ឡើយ​ ។​ ប៉ុន្តែ​កាល​ពី​មួយ​រយៈ​កន្លង​ទៅ​​នេះ​ អ្នក​តាម​ដាន​កាសែត​យួន​បាន​រក​ឃើញ​ថា​ សុខ​ គង់​ បាន​ប្រាប់​កាសែត​យួន​ ដែល​ផ្សាយ​តាម​អ៊ីធើណិត​ ឈ្មោះ​ Viet Bao​ ថា​ គាត់​មាន​មោទនភាព​ណាស់​ដែល​កើត​មក​ជា​យួន​ ។​ កាសែត​របស់​យួន​ ឈ្មោះ​ Viet Bao​ ដែល​ផ្សាយ​តាម​អ៊ីនធើណិត​នោះ​ បាន​ចេញ​ផ្សាយ​ពី​ សុខ គង់​ តាំង​ពី​ឆ្នាំ​២០០៤ ​ម្ល៉េះ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ឡើយ​ ។​ ទើប​តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​អ្នក​តាមដាន​កាសែត​យួន​ដែល​ចេះ​ភាសា​យួន​ បាន​បក​ប្រែ​ភាសា​យួន​ ទៅ​ជា​ភាសា​ខ្មែរ​ និង​អង់គ្លេស​ ហើយ​ដាក់​ផ្សព្វផ្សាយ​តាម​អ៊ីនធើណិត​ពាសពេញ​ពិភពលោក​ ។

សំរាប់​ជនជាតិ​ខ្មែរ​ដែល​ចេះ​ភាសា​យួន​ បើ​ចង់​អាន​កាសែត​ដែល​ផ្សាយ​ថា​ សុខ​ គង់​ មាន​មោទនភាព​កើត​មក​ជា​យួន​សូម​ចូល​ទៅ​វិបសាយ​ http://vietbao.vn/The-gioi/Toi-la-nguoi-Viet-Nam/40056609/159/  (លោក​អ្នក​អាច​ប្រើ​ Google Translate ដើម្បី​បក​ប្រែ​ជា​ភាសារ​អង់គ្លេស​ក៏​បាន​ដែរ) ។​ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ ដែល​មិន​ចេះ​អាន​ភាសា​យួន​ ឬ មិន​សូវ​ចេះ​ភាសា​អង់គ្លេស​ អាច​ដឹង​ថា​ សុខ​ គង់​ និយាយ​ថា​ម៉េច​ខ្លះ​ យើង​សូម​លើក​យក​អត្ថបទ​កាសែត​យួន​នោះ​ មក​បក​ប្រែ​ជូន​ដូច​តទៅ​ ៖
នេះ​ជា​ពាក្យ​សំដី​របស់​ សុខ​ គង់​ ដែល​កាសែត​តាម​អ៊ីនធើណិត​របស់​យួន​ឈ្មោះ​ Viet Bao​ យក​មក​ផ្សាយ​ :​ “ខ្ញុំ ​កើត​នៅ​ខេត្ត​ព្រៃវែង​ ។​ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​ជន​ជាតិ​វៀតណាម​ខ្ញុំ​កើត​នៅ​ប្រទេស​កម្ពុជា​ ។​ នៅ​ឆ្នាំ​១៩៧៥​ ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ហើយ​ ធ្វើ​ស្រែ​នៅ​ខេត្ត​ ដុង​ ថាប់​ ។​ កាល​នោះ​ខ្ញុំ​មាន​អាយុ​២៣​ឆ្នាំ​ ។​ លុះ​ដល់​ឆ្នាំ​១៩៧៩​ ខ្ញុំ​ត្រឡប់​មក​ ប្រទេស​កម្ពុជា​វិញ”​
កាសែត​ Viet Bao​ របស់​យួន​បាន​ផ្សាយ​សំដី​ សុខ គង់​ ទៀត​ថា​ ៖​ «ខ្ញុំ​មាន​កូន​ច្រើន​នាក់​ គឺ​៦​នាក់​ ប្រុស​៣​នាក់​ ស្រី​៣​នាក់​។​ កូន​ប្រុស​ច្បង​របស់​ខ្ញុំ​ធ្វើ​ការ​នៅ​ទីក្រុង​ហូជីមិញ​
រី​ឯ​កូន​ប្រុស​ទី​ពីរ​របស់​ខ្ញុំ​ គឺ​ជា​អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ និង​រោងចក្រ​កាត់ដេរ​ទី​ ១​ ហើយ​កូន​ប្រុស​ទី​៣​របស់​ខ្ញុំ​ ជា​អ្នក​គ្រប់គ្រង​រោងចក្រ​កាត់ដេរ​ ទី​២​ ។​ ចំណែក​ឯ​កូន​ស្រី​ទាំង​បី​នាក់​របស់​ខ្ញុំ​ កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​»
កាសែត​ Viet Bao​ របស់​យួន​បាន​ផ្សាយ​សំដី​ សុខ​ គង់​ ទៀត​ថា  «កាល ​ពី​មុន​ដោយ​សារ​មូលហេតុ​ខ្លះ​ ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ដឹង​ថា​ ខ្ញុំ​ជា​វៀតណាម​ឡើយ​ តែ​ឥឡូវ​នេះ​មិន​ដូច្នោះ​ឡើយ​ ខ្ញុំ​មាន​មោទនភាព​ដែល​កើត​មក​ជា​វៀតណាម»
នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​ជា​ខ្មែរ​មិនមែន​ជា​អ្នក​ប្រកាន់​ពូជសាសន៍​ក្ដី​ ប្រជារាស្ត្រ​ខ្មែរ​តែងតែ​មាន​ការ​រសើប​នឹង​ វត្តមាន​ជនជាតិ​យួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ ក៏​ដោយ​សារ​វត្តមាន​ពួក​តាំង​លំនៅ​យួន​ដែរ​ ។​ គឺ​ដោយសារ​មូល​ហេតុ​នេះ​ហើយ​ដែល​ប្រជារាស្ត្រ​ខ្មែរ​តែងតែ​ព្រួយបារម្ភ​ ជានិច្ច​នឹង​វត្តមាន​ជនជាតិ​យួន​ ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។​ ម្យ៉ាង​ទៀត​ក្រោយ​ឆ្នាំ​១៩៧៩​ បន្ទាប់​ពី​កង​ទ័ព​យួន​ឈ្លានពាន​លុកលុយ​ចូល​ប្រទេស​កម្ពុជា​ ហើយ​បន្សល់​នូវ​អ្នក​ជំនាញ​ការ​ និង​ចារកម្ម​ ពាសពេញ​ស្រុក​ខ្មែរ​ បន្ទាប់​ពី​យួន​ប្រកាស​ដក​ទ័ព​ចេញ​ពី​ស្រុក​ខ្មែរ​ ប្រជារាស្ត្រ​ខ្មែរ​កាន់​តែ​ខ្វាយខ្វល់​ខ្លាំង​ឡើង​ ។
ឥឡូវ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ជនជាតិ​យួន​ដែល​គេ​ស្គាល់​ថា​ ជា​អតីត​ជំនាញ​ការ​យួន​ និង​ទ័ព​យួន​ កំពុង​ជ្រៀត​ចូល​យ៉ាង​ខ្លាំង​ ទាំង​ក្នុង​សេដ្ឋកិច្ច​ និង​នយោបាយ​ខ្មែរ​ ។​ ជាពិសេស​នៅ​ពេល​ដែល​មាន​ជន​ជាតិ​យួន​ដូចជា​ សុខ​ គង់​ ក្លាយ​ទៅ​ជា​មហាសេដ្ឋី​ ហើយ​បាន​ក្លាយ​ជា​ឧកញ៉ា​ ប្រជារាស្ត្រ​ខ្មែរ​ កាន់​តែ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ ។​ រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ កាន់​តែ​រសើប​នឹង​ជនជាតិ​យួន​នោះ​គឺ​រឿង​ដែល​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ប្រគល់​ប្រាសាទ​អង្គរវត្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច​ ដែល​មាន​យួន​ សុខ​ គង់​ ជា​ប្រធាន​ដើម្បី​ប្រមូល​លុយ​ពី​ការ​លក់​សំបុត្រ​ឲ្យ​អ្នក​ចូល​ទស្សនា​ ។​ ខ្មែរ​ជា​ច្រើន​បាន​និយាយ​ថា​ ការ​ដែល​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ប្រគល់​ប្រាសាទ​អង្គរវត្ត​ទៅ​ឲ្យ​យួន​ សុខ​ គង់​ គ្រប់គ្រង​ប្រមូល​លុយ​ មិន​ខុស​ពី​ប្រគល់​ដួង​ព្រលឹង​ខ្មែរ​ ទៅ​ឲ្យ​យួន​ឡើយ​ ។
សូម​បញ្ជាក់​ថា​ក្រៅ​តែ​ពី​គ្រប់គ្រង​ធ្វើ​អាជីវកម្ម​ប្រាសាទ​អង្គរ​វត្ត ​ដែល​ជា​ដួង​ព្រលឹង​របស់​ខ្មែរ​ យួន​ សុខ​ គង់​ នៅ​រកស៊ី​លើ​មុខ​របរ​សំខាន់ៗ​នៅ​ស្រុក​ខ្មែរ​ទៀត​ដូចជា​ក្រុមហ៊ុន​សូគីម៉ិច​ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ និង​ចែកចាយ​ និង​លក់​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រោងចក្រ​កាត់ដេរ​ និង​សណ្ឋាគារ​នៅ​ក្រុង​ព្រះសីហនុ​ និង​សៀមរាប​ ។​ ឥឡូវ​នេះ​ យួន​ សុខ​ គង់​ ក៏​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ដើម្បី​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ភ្នំ​បូកគោ​ ដែល​ជា​តំបន់​ទេសចរណ៍​ទៀត​ផង​ ។​ ក្រៅ​ពី​នេះ​ យួន​ សុខ​ គង់​ នៅ​ទទួល​បាន​ដី​សម្បទាន​រាប់ពាន់​ហិកតា​ពី​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ទៀត​ផង​ ។​ គេ​មិន​ដឹង​ថា​ តើ​ត​ទៅ​ថ្ងៃ​មុខ​យួន​ សុខ​ គង់​ នឹង​បាន​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​អ្វី​ទៀត​ ពី​រដ្ឋាភិបាល​ ហ៊ុន​ សែន​ នៃ​គណបក្ស​ប្រជាជន​ ដែល​ជា​កូន​ជឹង​របស់​យួន​ ។
ក្រៅ​ពី​សុខ​ គង់​ ដែល​ទទួល​បាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទាញ​យក​ ប្រយោជន៍​ ពី​ធន​ធាន​របស់​ខ្មែរ​ ឥឡូវ​នេះ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ដែល​មាន​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ កំពុង​ប្រគល់​ធនធាន​សេដ្ឋកិច្ច​របស់​ខ្មែរ​ ទៅ​ឲ្យ​ប្រទេស​យួន​ត្រង់ៗ​តែ​ម្ដង​ ។​ ដូចជា​សព្វថ្ងៃ​ នេះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ បាន​ប្រគល់​ដី​រាប់​ម៉ឺន​ហិកតា​ នៅ​ខេត្ត​កំពង់ធំ​ ខេត្ត​ក្រចេះ​ និង​ខេត្ត​ដទៃ​ទៀត​នៅ​ភូមិភាគ​ឥសាន​ ទៅ​ឲ្យ​ក្រុមហ៊ុន​យួន​ ។​ ការ​ប្រគល់​ដីធ្លី​រាប់​ម៉ឺន​ហិកតា​នោះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ ដីធ្លី​ស្រែ​ចំការ​ ដូច​ជា​នៅ​ឃុំ​ទំរីង​ ស្រុក​សណ្ដាន់​ ខេត្ត​ កំពង់ធំ​ ជា​ដើម​ ។
ពួក​អ្នក​វិភាគ​ឯករាជ្យ​ បាន​និយាយ​ថា​ ចរន្ត​ប្រគល់​ដី​ខ្មែរ​ទៅ​ឲ្យ​យួន​ដោយ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ តាម​រូបភាព​សម្បទាន​សេដ្ឋកិច្ច​ នឹង​បន្ត​ទៅ​ទៀត​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​នៅ​ អាណត្តិ​ទី​៤​ នេះ​ ។​ កន្លង​មក​នាយក​រដ្ឋមន្ត្រី​យួន​ ង្វៀន​ តិនយុង​ បាន​និយាយ​ថា​ ប្រទេស​យួន​ត្រូវ​ការ​ដី​ចំនួន​១​លាន​ហិកតា​ នៅ​កម្ពុជា​ និង​ឡាវ​ សំរាប់​ដាំ​ដំណាំ​ឧស្សាហកម្ម​ ។​ ដូចនេះ​ វា​នឹង​មាន​ចរន្ត​ បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ធ្លី​ស្រែ​ចំការ​ជា​បន្ត​ទៀត​ ដើម្បី​យក​ដី​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​យួន​ ។​ ដូចគ្នា​នេះ​ដែរ​ ពួក​អ្នក​វិភាគ​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​នឹង​ការ​ធ្វើ​សម្បទាន​ដី​ ក្នុង​រយៈ​ពេល​ដ៏​យូរ​ពី​ ៧០​ ទៅ​៩០​ឆ្នាំ​ ។​ ការ​ធ្វើ​សម្បទាន​ដី​ខ្មែរ​ទៅ​ឲ្យ​ក្រុមហ៊ុន​យួន​ក្នុង​រយៈ​ពេល​រាប់​សិប​ ឆ្នាំ​បែប​នេះ​ ចៀស​មិន​ផុត​ពី​ការ​ធ្វើ​ឲ្យ​បាត់បង់​ដី​ខ្មែរ​ឡើយ​ ។
មនសិការ​ខ្មែរ

No comments:

Post a Comment