ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​ទឹក​ដី​​កម្ពុជា

0 comments
ខេត្ត​រតនគិរី ជា​ពិសេស​ស្រុក​តាវែង គឺ​ជា​ស្រុក​ដែល​ត្រូវ​បាន​ញាំញី​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​អំឡុង​ ឆ្នាំ 1965-1971 ។ ស្រុក​នេះ​ជា​ទីតាំង​និង​ជា​ដើម​កំណើត​នៃ កម្លាំង​តស៊ូ​របស់​ចលនា​ខ្មែរ​ក្រហម​ ។ ប្រជាប្រិយភាព​របស់​ខ្មែរ​ក្រហម​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​សារ​ តែ​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​ទសវត្សរ៍​ឆ្នាំ 1970 ។
លោក ខាំ ខឿន អភិបាល​ខេត្ត​រតនគិរី ដែល​មាន​ស្រុក​កំណើត​នៅ​ ភូមិ​ បាន​ពង​ស, ឃុំ​រ៉ឺសៃ ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា​ក្នុង​អំឡុង​4 ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​នោះ ប្រជាជន​ជា​ច្រើន​ត្រូវ​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​សារ អំបែង​គ្រាប់ និង​ជាតិ​ថ្នាំ​ពុល​ពណ៌​លឿង។ ក្នុង​ការ​ហូប​ចុក​ម្ដង​ៗ អ្នក​ស្រុក​​ភូមិ ទាំង​អស់​ត្រូវ​តែ​ស្រុស​ចាន​ក្បាន​ដើម្បី​ជៀសវាង ឬ​បន្ថយ​ជាតិ​ថ្នាំ​ពុល ដែល​មាន​ការ​ទម្លាក់​គ្រាប់​បែក​ច្រើន​បំផុត​គឺ​ ចាប់​ពី​ឆ្នាំ 1968 ដល់​ឆ្នាំ 1971 ។ លោក​បាន​បញ្ជាក់​ទៀត​ថា​រណ្ដៅ​ជា​ច្រើន​រាប់​មិន​អស់ នៅ​តែ រក្សា​ទ្រង់​ទ្រាយ​របស់​វា​នៅ​ឡើយ​ដល់​សព្វ​ថ្ងៃ​នេះ​។

ដោយ​ទ្រាំ​មិន​បាន​នូវ​ទិដ្ឋភាព​សោកនាដកម្ម​បែប​នេះ ប្រជាជន​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ចូល​ព្រៃ​បង្កើត​ជា​ ចលនា​​តស៊ូ ស្រប​ពេល​ដែល​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ធំៗ​រួម​មាន៖
- ប៉ុល ពត
- អៀង សារី
- ខៀវ សំផន
- សុន សេន (ហៅ តាខៀវ ឬ​តា​វ៉ែន​តា) និង​អ្នក​ជំនិត​ជា​ច្រើន​ទៀត​ធ្វើ​ការ​អូស​ទាញ​ធ្វើ​ ចលនាតស៊ូ របស់​ខ្លួន​។ រូប​លោក​ផ្ទាល់​ក៏​បាន​ចូល​រួម​ចលនា​នេះ​ដែរ​គឺ ក្នុង​ឆ្នាំ 1970 នៅ​ភូមិ​តាវែង ឃុំ​តាវែង ស្រុក​តាវែង ខេត្ត​រតនគិរី​។ នៅ​ក្នុង​ពេល​នោះ​តំបន់​តាវែង​ទាំង​មូល​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ការ​គ្រប់ ​គ្រង​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ។
នៅ​ថ្ងៃទី 25 ខែ​ធ្នូ ឆ្នាំ 1999 ខ្ញុំ​បាន​ទទួល​បន្ទុក​ប្រមូល​ទិន្នន័យ​ទាក់​ទង​នឹង​សោកនាដកម្ម​ដ៏​ខ្លោច​ ផ្សា​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​អធិបតេយ្យ​បាន​ស្វែង​រក​​​ជួប​ជន​រង​គ្រោះ ​ដែល​ធ្លាប់​ត្រូវ ខ្មែរ​ក្រហម​ចាប់​ដាក់​គុក នឹង​ធ្វើ​ទារុណកម្ម​។ ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ​ទី 6 នៃ ការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​ខេត្ត​នេះ ហើយ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​គម្រោង សម្ភាសន៍​នៅ​ស្រុក​មួយ ក្នុង​ចំណោម​ស្រុក​នានា ដែល​ជា​គោលដៅ​របស់​ក្រុម​ស្រាវ ពោល​គឺ​ ស្រុក​​​តាវែង​។ ខ្ញុំ​បាន​ទៅ​ដល់​ទី​ស្នាក់​ការ​ស្រុក តាវែង នៅ​ម៉ោង 10 និង 20 នាទី ព្រឹក​។ នៅ​ទី​នោះ​ខ្ញុំ​បាន​ទៅ​ជួប​ជា​មួយ​ អភិបាល​ស្រុក នុង ខាំសឿន អភិបាល​រង​ទី3 លោក យ៉េង ខួង ព្រម​ទាំង​មន្ត្រី​ការិយាល័យ​មួយ​ចំនួន​ទៀត ។
គោល​បំណង​ចម្បង​របស់​ខ្ញុំ​គឺ ធ្វើ​សម្ភាសន៍ ជាមួយ​ជន​ជាតិ​ភាគ​តិច ដែល​ធ្លាប់​ធ្វើ​ចលនា​តស៊ូ ប្រឆាំង​ រដ្ឋាភិបាល​​សាធារណរដ្ឋ​ខ្មែរ ប៉ុន្តែ​ក្រោយ​មក​ បាន​បក​វាយ​ប្រឆាំង​ទៅ​ នឹង​ពួក​ខ្មែរ​ក្រហម​។ គោល​បំណង​មួយ​ផ្សេង​ទៀត​គឺ​ ស្វែង​រក​ទីតាំង​ពិឃាដ​របស់​ខ្មែរ​ក្រហម។ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​មួយ​ដែល​ទាក់​ទង​ជំរំ​​​​របស់​វៀតណាម ដែល​សាង​សង់​ឡើង​ប្រហែល​ជា 30 ឆ្នាំ​កន្លង​មក​ហើយ​។
នៅ​តាម​បណ្ដោយ​ព្រំ​ប្រទល់​ ខេត្ត​រតនគិរី ដែល​មាន​ចម្ងាយ​ 10 គីឡូ​ម៉ែត្រ​ខាង​កើត​ព្រំ​ប្រទល់​ ប្រទេស​វៀតណាម គឺ​ជា​ជំរំ​ដ៏​ធំ​មួយ​ដែល​ជា​ចំណុច​ក្ដៅ​នៃ ការ​ទម្លាក់​គ្រាប់​បែក​។ តំបន់​នោះ​ស្ថិត​ នៅ​ស្រុក​តាវែង ខេត្ត​រតនគិរី​។ លោក យ៉េង ខួង អាយុ 44 ឆ្នាំ ជនជាតិ​ព្រៅ ដែល​បច្ចុប្បន្ន​ជា​ទាហាន ស្រុក​តាវែង ខេត្ត​រតនគិរី បាន​អោយ​ដឹង​ថា​៖ ជំរំ​នេះ​មាន​ឈ្មោះ​ថា ជំរំ វៀន តាំ តឿន ( ជំរំ 84​) ដែល​ជា​ទីតាំង​អគ្គសេនាធិការ និង​មន្ទីរ​ពេទ្យ​យោធា របស់​វៀតណាម។ ជំរំ​នេះ​មាន​ផ្ទៃ​ដី ស្មើ​នឹង​ផ្ទៃ​ដី ទី​រួម​ខេត្ត បានលុង នៃ​ ខេត្ត​រតន​គិរី ។​
លោក យ៉េង ខួង មាន​ដើម​កំណើត នៅ​ភូមិ បាង​កើត ឃុំ​តាវែង ស្រុក​តាវែង ខេត្ត​រតនគិរី​។ នៅ​ពេល​​លោក​ពូ​មាន​អាយុ 13 ឆ្នាំ លោក​ពូ​ព្រម​ទាំង​គ្រួសារ​ត្រូវ​បាន​បង្ខំ​ចិត្ត​រត់​ចូល​ព្រៃ ដែល​នៅ​ក្បែរ​ជំរំ 84 ។ កាល​នោះ​លោក​ពូ​នៅ​ក្មេង អាច​ដើរ​ដោយ​សារី មិន​មាន​អ្នក​ណា ហាម​ឃាត់​ឡើយ​ ។ តែ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដែល​អាច​ឃើញ​ទាហាន វៀតណាម​បណ្ដើរ​ជនជាតិ អាម៉េរិកាំង​ក្នុង​អំឡុង​ពេល​សង្គ្រាម។ ការពិត​ទាំង​នេះ​អាច​ធ្វើ​អោយ​ការ​ស្វែង​រក ទាហាន​អាម៉េរិកាំង នៅ​កម្ពុជា ជា​ពិសេស​​​ក្នុង​ខេត្ត​រតនគិរី​ ទទួល​បាន​ជោគជ័យ​ក្នុង​ករណី​ដែល​មាន​ការ​ប្រឹង​ប្រែង​ពុះពារ ការ​ឧបត្ថម្ភ​ខាង ថវិការ សម្ភារ​បច្ចេកទេស អ្នក​ជំនាញ​ការ​ខាង​ផ្នែក​ពិនិត្យ អដ្ឋិធាតុ និង​សហប្រតិបត្តិការ យ៉ាង​ជិត​ស្និត ជាមួយ​រដ្ឋ​អំណាច​មូលដ្ឋាន និង​ប្រជាជន ក្នុង​ស្រុក​តាវែង​។
ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ ជំរំ​ដែល​ត្រូវ​បាន​លាក់​បាំង​ជិត​ 30 ឆ្នាំ​នោះ និង​លាត​ត្រដាង​ការ​ពិត និង​រឿង​រ៉ាង​ផ្សេង​ៗ ទាក់​ទង​ដល់​ការ​បា់​ខ្លួន​នៃ ទាហាន អាម៉េរិកាំង នៅ​កម្ពុជា​។ ក្រុម​ផែន​ទី​របស់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រម​ទាំង​លោក​ យ៉េង ខួង ដែល​បាន​ទៅ​រក​ឃើញ​ទីតាំង​ជំរំ​របស់ វៀតណាម និង​ជា​កន្លែង​លាក់​ខ្លួន របស់​ជនជាតិ ភាគ​តិច​ដែល​ព្យាយាម ភាស​ខ្លួន​ចេញ​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់ អាម៉េរិកាំង។
……………………………….
  • កម្ចាត់​ដាច់​ខាត​ភ្នាក់ងារ​ សេ.អ៊ី.អា ឲ្យ​អស់​ពី​អង្គការ និង​ពី​ទឹក​ដី​កម្ពុជា​ ជា​រៀង​រហូត​។
  • កម្ចាត់​ដាច់​ខាត ជំហរ រណប​គេ ខ្ញុំ​គេ សារភាព​និយម ចុះចាញ់​និយម​។
  • ប្រយុទ្ធ​ដាច់​ខាត ការពារ​ឯករាជ អធិបតេយ្យ​ភាព និង​បូរណភាព ដែន​ដី​កម្ពុជា​ប្រ​ជា​អធិបតេយ្យ។
  • ឈរ​ដាច់​ខាត និង​គ្រប់​កាលៈទេសៈ លើ​ជំហរ​ឯករាជ​ ម្ចាស់​ការ​ខ្លួន​ទី​ពឹង​ខ្លួន កាន់​កាប់​សាសនា ខ្លួន​ដោយ​ខ្លួន​ឯង​។

No comments:

Post a Comment