យួន​​ប្រើ​មនោគមន៍​​អោយ​ខ្មែរ​សម្លាប់​ខ្មែរ​​ក្នុង​ប្រវត្តិ​សាស្ត្រ​

0 comments
ខ្ញុំ​បាន​អាន​សៀវភៅ​ដែល​និយាយ​​ប្រវត្តិសាស្ត្រ​​នៃ​ខ្មែរ​ក្រហម​អស់​ជា ​ច្រើន​ទំព័រ​ ហើយ​ក៏​ចាប់​អារម្មណ៍​ច្រើន​ចំណុច​ផង​ដែរ ខ្ញុំ​មិន​ដឹង​ថា​​ការពិត​នៃ​ប្រវត្តិ​សាស្ត្រ​នឹង​ត្រូវ​បង្ហាញ​អោយ​​កូន​ ខ្មែរ​បាន​ដឹង​គ្រប់​ៗ​គ្នា​ដែរ​ ឬ​ទេ? ព្រោះ ​នៅ​តាម​សាលា​រដ្ឋ​ដូច​ជា​មិន​បាន​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ឡើយ​ ។ តែ​​ខ្ញុំ​សូម​សរសេរ​សង្ខេប​អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ប្រវត្តិ​ សាស្ត្រ​ខ្លះ​ៗ​ដែល​និយាយ​អំពី នយោបាយ​វៀតណាម​ក្នុង​ស្រុក​ខ្មែរ​។ ដែល​សំដៅ​ទៅ​លើ​យួន​ហាណូយ​។
យួន​ហាណូយ​ជា​វៀត​កុង​ស្គាល់​ចំណុច​ខ្មែរ​ខ្សោយ​របស់​រាស្ត្រ​ខ្មែរ ដែល​កាល​ពី​មុន​ (​អំឡុង​ឆ្នាំ​​១៩៧០) រាស្ត្រ​ស្រលាញ់​សម្ដេច​ឪ, យួន ​ក៏​បាន​បញ្ជា​អោយ​អតី​ត​ខ្មែរ វៀតមិញ​ប្រើ ឈ្មោះ​ខ្មែរ​ក្រហម​ដើ​បំបះ​បំបោរ​ ប្រឆាំង​ជា​មួយ​រដ្ឋាភិបាល​ លន់​ណល់​ ដោយ​យួន​បាន​យក​លេះ​ថា គាំ​ទ្រង​សម្ដេច​ឪ​។ កាល​ណោះ​កូន​ខ្មែរ​នៅ​ស្រែ​ចម្ការ​​ដាច់​ស្រយាល និង​អ្នក​ស្រុក​ព្រៃ​ភ្នំ​បាន​ខ្វះ​ការ​ពិចារណា ក៏​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ​ខ្មែរ​វៀតមិញ​ ហើយ​មាន​យុវជន​ជា​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​កង​ទ័ព​ខ្មែរ​ ក្រហម​ពេល​នោះ​យួន​ហាណូយ​ប្រើ​អាវុធ​២​យ៉ាង​ ដើម្បី​សម្លាប់​ខ្មែរ​។
អាវុធ​ទី​១​ គឺ​អាវុធ​កម្លាំង​ ដែល​ប្រើ​សម្រាប់​កម្ទេច​ខ្មែរ លន់​នល់​។
អាវុធ​ទី​២ គឺ​អាវុធ​​ចិត្ត​សាស្ត្រ​សម្រាប់​កម្ទេច​ខ្មែរ​សីហនុ​។
ចាប់​តាំង​ពី​ថ្ងៃ ១៨​មិនា ឆ្នាំ​១៩៧០ បាន​ផ្ទុះ​ឡើង​ភ្លាម​ យួន​ហាណូយ​បង្កើត​ចលនា​ខ្លាំង​ឡើង​ៗ​ វា​ប្រើ​គ្នា​របស់​វា​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ខ្មែរ​-​យួន ​ ដើម្បី​ញុះញង់​បំបះបំបោរ​ខ្មែរ​ ជំរុញ​អោយ​​ធ្វើ​បាតុកម្ម​គាំ​ទ្រ​សម្ដេច​ឪ​ជា​ញឹក​​ញាប់​។ តែ​ខាង​ក្រសួង​សន្តិសុខ​ជាតិ​ខ្មែរ​តែ​ហាម​ឃាត់​ ដូច​នេះ​ក៏​​ក្លាយ​ទៅ​ជា​ទំនាស់​ រវាង​បាតុករ និង​អាជ្ញាធរ​។
នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា​ ឆ្នាំ​១០៧០ នៅ​ខេត្ត​កំពង់ចាម វៀតកុង​​និង​អតីត​ខ្មែរ​វៀតមិញ បបួល​ខ្មែរ​ឥស្លាម​ និង​អ្នក​ស្រុក​ខ្មែរ​លើ​(​​ព្រៃ​ភ្នំ) មាន ​ចំនួន ៤ម៉ឺន​នាក់​ ចូល​ទៅ​កាន់​ភូមិ​នានា សំដៅ​ទៅ​កាន់​​ទី​ក្រុង​កំពង់ចាម​ ដោយ​យក​លេស​ថា ទៅ​គាំ​ទ្រ​សម្ដេច​ឪ​ តែ​ក្រោយ​មក​បែរ​​ជា​ដុត​ ដំណាក់​សម្ដេច​​ឪ​ទៅ​វិញ​ និង​សាលា​ដំបូង​ទៅ​វិញ​។
នោះ​ក៏​មាន​ដំណាង​​រាស្ត្រ​២​នាក់​បាន​ចេញ​ទៅ​ជួប​បាតុករ​ដើម្បី​សម្រួល​ គ្នា តែ​ត្រូវ​ជន​អាថ៌កំបាំង​ បាន​បាញ់​តំណាង​រាស្ត្រ​​ទាំង​២​​នោះ​អោយ​ស្លាប់​ភ្លាម​ៗ​​។ ​​
ក្រុម​បាតុករ​បាន​ព័ទ្ធ​សាលា​ខេត្ត​កំពង់ឆ្នាំង ហើយ​បង្ខំ​អោយ​កេណ្ឌ​​ឡាន នាំ​ពួក​គេ​ទៅ​កាន់​រាជធានី​ លុះ​ពេល​មក​ដល់​ភូមិ​ជប់​គគី​ ក៏​ស្រាប់​តែ​មាន​ការ​ប៉ះ​ទង្គេច​គ្នា​ជាមួយ​ក្រុម​យាម​ល្បាត​ ទើប​បាញ់​គ្នា​មួយ​ប្រាវ​។ គេ​ឃើញ​ខ្មោច​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ចំនួន ៤០​នាក់ និង​របួស​ជា​ច្រើ​នាក់​។ អ្នក​របួស​ធ្ងន់​ក៏​បាន​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​វិញ​ហើយ​​ក៏​ស្លាប់​ចំនួន ​៦០​នាក់​ទៀត​។
ក្រុម​​​អ្ន​ក​ស្រុក​និង​សាច់​ញាតិ​របស់​បាតុករ​ជា​ច្រើន​នាក់​​​​មាន​ កំហឹង​និង​គំនុំ​ជាប់​ខ្លួន ហេតុ​នេះ​ហើយ​ទើប​ ​អតីត​ខ្មែ​វៀតមិញ​បាន​ញុះញង់​បន្ថែម​អោយ​កូន​ខ្មែរ​ ចូល​រួម​ក្នុង​កង​ទ័ព​ដើម្បី​សងសឹក​ជំនួស​គ្រួសារ និង យក​លេស​ថា ត្រូវ​តែ​ដណ្ដើម​អំណាច ថ្វាយ​សម្ដេច​ឪ​វិញ​។​ដូច​នេះ​ហើយ​សង្គ្រាម​ខ្មែរ​និង​ខ្មែរ​គឺ​កើត​ឡើង​ដោយ ​សារ​យួន​ប្រើ​មនោគមន៍ និង​ល្បិច​អោយ​​ខ្មែរ​បែក​​បាក់​​។
ស្រប​ពេល​ជាមួយ​គ្នា​ដែល​សម្ដេច​សីហនុ បាន​ស្រែក​​តាម​វិទ្យុ​នៅ​ប៉េកាំង​ទៀត​ផង​​ដោយ​អោយ​កូន​ខ្មែរ​ក្រោក​ឡើងៗ​ «ប្រឆាំង​អាក្បត់​ឆ្កែរ​បម្រើ​អាមេរិក​កាំង​»
​ក្នុង​ឆ្នាំ ១៩៧០ តាម​ទី​ក្រុង​នា​នា​មាន​ចលនា​ប្លែក​ៗ គឺ​កូន​សិស្ស​អនុវិទ្យាល័យ និង​វិទ្យាល័យ បះបោរ​ធ្វើ​បាតុ​​កម្ម​ប្រឆាំង​ជាមួយ​យួន វាយ​យួន ព្រឹត្តិការណ៍​នេះ​មិន​ដឹង​ចេញ​ពី​ប្រភព​ណា​ទេ​។
អណិកជន​យួន​ជា​ច្រើន​បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ ទៅ​ស្រុក​យួន​វិញ​​។ ឆ្លៀត​ឱកាស​នេះ​យួន​បាន​ជ្រើស​រើស យួន​ដែល​ចេះ​ខ្មែរ​ច្បាស់​លាស់​ ធ្លាប់​រៀនសូត្រ​អក្សរ​ខ្មែរ​ជ្រៅ​ជ្រះ​ ជា​ច្រើន​ពាន់​នាក់​​ រួច​បញ្ជូន​ទោ​សាលា​យោធា​។ លុះ​រៀន​បាន​ចប់​​អំពី មនោគមន៍ និង​​ល្បិច​កុំមុយនិស​បាន​​គ្រប់​គ្រាន់​ហើយ ក៏​បំពាក់​​សក្តិ​អោយ​ពួក​នោះ ហើយ​ប្រែ​ឈ្មោះ​ជា​ខ្មែរ រួច​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ ចាត់​តែង​តាំង​ជា​មេ​ក្ដាប់ អំណាច​យោធា​ខ្មែរ​ក្រហម ដែល​ស្រលាញ់​សម្ដេច​ឪ​​។​
ពួក​យួន​ទាំង​នេះ​សប្បាយ​ចិត្ត​ព្រោះ​បាន​មក​សង​សឹក​ជាមួយ​ខ្មែរ​ ដែល​ធ្លាប់​បះបោរ និង​វាយ​ពួក​គេ កាល​ដែល​គេ​​​ធ្លាប់​នៅ​ក្នុង​ស្រុក​ខ្មែរ​ពី​មុន​។
យួន​ខាង​ត្បូង​បាន​បញ្ជូន​កងទ័ព​​រថក្រោះ​ កាំភ្លើង​​ធុន​ធ្ងន់​ចំនួន ២​ម៉ឺន​នាក់​ចូល​តាម​ចំពុះ​ទា​ (​ខេត្ត​ស្វាយ​រៀង​) មក ​រាត​ត្បាត​ស្រុក​ខ្មែរ​ វាយ​កម្ទេច​ខ្មែរ​​ដើម្បី​សង​សឹក​៕ ដូច​នេះ​យើង​អាច​ឃើញ​ហើយ​ថា តាំ​ពី​ប្រវត្តិសាស្ត្រ​ដំបូង គ្រប់​សម័យ​កាល​​ទាំង​អស់​ យួន​មិន​ដែល​ត្រូវ​គ្នា​ជាមួយ​ខ្មែរ​ទេ​។ ​​​​​​​​តែ​ត្រូវ​ចាំ​ថា ចូល​ដល់​សម័យ​នេះ​ហើយ យើង​មិន​ត្រូវ​ប្រកាន់​ជាតិ​សាសន៍​នោះ​ទេ សំខាន់​បំផុត​គឺ​ថ្នាក់​ដឹក​នាំ​​ទៅ​វិញ​ទេ​ ព្រោះ​ដូច​បាន​ការ​រៀប​រាប់​ខាង​លើ​នេះ សុទ្ធ​តែ​ជា​រឿង​នយោបាយ​របស់​អ្នក​ដឹក​នាំ​ប្រទេស ដែល​យក​រាស្ត្រ​សមញ្ញ​មក​ធ្វើ​ជា កូន​អុក មិន​ថា​យួន​ មិន​ថា​ខ្មែរ​។

No comments:

Post a Comment