ឈ្មោះ​ខេត្ត​ខ្មែរ​ដែល​ប្ដូរ​ទៅ​ជា​ភាសា​យួន

0 comments
កម្ពុជា​ក្រោម​ ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា​កាល​សម័យ​នោះ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិសាស្ត្រ ​​​សន្មតិ​​ហៅថា ចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និង​ឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ប្រទេស​មន​, ប្រទេស​ជ្វា ។​ល​។​ កម្ពុជា​ក្រោម​ចែក​ជា​ពីរ​ផ្នែក​៖ កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច។
  • កម្ពុជា​ក្រោម​ប៉ែក​ខាងកើត
ជា​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ ឬ​សៃ​ហ្គ​ន ។ ផែនដី​នេះ​កាល​សម័យ​នោះ មានឈ្មោះ​​ហៅ​ថា​ស្រុក​ដូន​ណៃ ។​ ភូមិភាគ ដូ​ណៃ​ នេះ ភាគ​ធំ​សុទ្ធ​សឹង​ជា​ខ្ពង់រាប ។ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​. ស ១៦២៣ ។ ​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទិ៍​ ខេត្ត​កោះ​គង ​(Go Cong យួន​ហៅ​ហ្ក​កុង​), ទួល​តា​មោក ​(Thu dau Mot យួន​ហៅ​ធូ​យ៉ូវ​ម៉ូត​), ព្រះ​សួគ៌ា ​(Ba Ria យួន​ហៅ​បារៀ​), ចង្វា​ត្រពាំង ​(Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​), អូ​កាប់ ​(Vung Tau យួន​ហៅ​វុងតា​វ​) ។​ ​ វត្ត​ឃ្លាំង ក្នុង​ ខេត្ត​ឃ្លាំង ​ដែល​ជនជាតិ​យួន​ហៅ​ថា ​ខេត្ត​សុក​ត្រាំង
  • កម្ពុជា​ក្រោម​ប៉ែក​ខាងលិច
ជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច កំពង់ផែ​ព្រៃនគរ​គឺ​ត្រើយ​ខាងឆ្វេង​ទន្លេ​សៃ​ហ្គ​ន​, សព្វ​ថ្ងៃ​គេ​ចូលចិត្ត​ ហៅថា ដែនដី​សណ្ដ​​ទន្លេមេគង្គ ។ ​​ភូមិភាគ​នេះ​មាន​បណ្ដារាស្ត្រ​ខ្មែរ​រស់នៅ​យ៉ាង​កុះករ​, សម្បូរណ៍​ដោយ​ ព្រែក​, ទន្លេ , អូ , ជ្រលង , បឹងបួ ។ ដី​នៅ​តំបន់​នេះ​មាន​ជីរ​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម ។ កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ជា​ភូមិភាគ​ដី​វាលទំនាប​។ នៅក្នុង​សម័យ​នោះ​ភូមិភាគ​នេះ ចែក​ចេញ​តែ​៣​ខែត្រ​ធំៗ គឺ​៖
  1. ខេត្តឡុង​ហូ ​( ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកចេញជា​ខែ​ត្រ វិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​)
  2. ខេត្ត​មាត់ជ្រូក​( ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខែ​ត្រចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)
  3. ខេត្ត​ពាម ( ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​, រ៉ា​ច​យ៉ា និង​បាក់​លីវ​)
សូម​បញ្ជាក់​ថា ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ចូល​កោះ​​ពីរ​ផង គឺ កោះ​ត្រឡាច​ (Con Son យួន​ហៅ​កូន​សឺ​ន​) និង កោះ​​ត្រល់​(Phu Quoc យួន​ហៅ​ហ្វូ​កួ​ក​) ។​ ចំណែក​ខាង​ក្រោម​នេះ​ជា​ការ​ដកស្រង់​​ខ្លះ​ចំពោះ​ឈ្មោះ​ខេត្ត​ខ្មែរ​ដែល​យួន​បាន​ប្ដូរ​ទៅ​ជា​ភាសា​របស់​ពួក​គេ៖

ឈ្មោះ​ខេត្ត​ខ្មែរ​ដែល​ប្ដូរ​ទៅ​ជា​ភាសា​យួន

ព្រះ​ត្រពាំង
(Vinh Binh= វិញ​ប៊ិញ)
ស្រុក​ឃ្លាំង
(Soc Trang= សុក​ត្រាំ​ង , Bac Lieu= បាក់​លៀវ)
មាត់​ជ្រូក
(An Giang= អាង​យ៉ាង , Chau Doc= ចូ​វ​ដុក)
ក្រមួន​ស
(Choung Thien= ជួង​ធៀន , Rach Gia= រ៉ាច់យ៉ា , Can Tho= កឹន​ថឹ
ពល​លាវ
(Ba Xuyen= បា​ស្វៀន , An Xuyen= អាន​ស្វៀន)
ទឹកខ្មៅ
(An Xuyen= អាន​ស្វៀន , [Ca Mau-Bac Lieu= កា​ម៉ា​វ - បាក់​លៀវ)
ពាម
(Kien Giang= គៀន​យ៉ាង [Ha Tien-Rah Gia= ហា​ទៀន - រ៉ាច់យ៉ា)
ព្រែក​ឫស្សី
(Phong Dinh= ហ្វុង​យិញ)
លង់​ហោរ
(Vinh Long= វិញ​ឡុង [Vinh Long-Sa Dec= វិញ​ឡុង - សា​ដេន)
ពាម​បា​រ៉ា​ជ្ញ
(Long Xuyen= ឡុង​ស្វៀន)
រោងដំរី
(Tay Ninh= តីនីញ )
ព្រៃនគរ
(Sai Gon= សាយ​ហ្គ​ន ,[Gia Dinh-Cho lon= យ៉ាឌី​ញ - ចឺ​ឡឺន )
ទួល​តា​មោក
(Binh Duong= ប៊ិញ​យឿង [Binh Long= ប៊ិញឡុង])
ផ្សារ​ដែក
(Kien Phong= គៀន​ហ្វុង)
ចង្វារ​ត្រពាំង
(Phuoc Thanh= ហ្វឿក​ថាញ់ , Phuoc Long= ហ្វឿក​ឡុង)
មេ​ស
(Dinh Tuong= យិញ​ទឿង)
កោះគង
(Dinh Tuong= យិញ​ទឿង , Long An= ឡុង​អាន)
ព្រះ​សួគ៌ា
(Phuoc Tuy= ហ្វឿក​ធ្វី , Binh Tuy= ប៊ីញ​ធ្វី)
ផ្សំ​អំបើស
(Kien Hoa= គឿន​ហ្វា)
ឈ្មោះ​ថ្មី
(Long An= ឡុង​អាន)
អូ​រកាប់
(Vung Tau= វុង​តា​វ)

No comments:

Post a Comment