អាថ៌​កំបាំង​​នយោបាយ ក៥ ក្រោយ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ ដែល​​ខ្មែរ​ជំនាន់​ក្រោយ​មិ​ន​បាន​ដឹង​

0 comments
លើក​មុន​ប្រហែល​ជា​លោក​អ្នក​ធ្លាប់​បាន​អាន​ខ្លះៗ​មក​ហើយ​អំពី​​អត្ថបទ​មួយ​ដែល​និយាយ​អំពី ថ្ងៃ ២៣​តុលា ត្រូវ​​បាន​គេ​បំភ្លេច​ចោល ហើយ​លើក​​ដំកើង​ថ្ងៃ ៧​មករា។ អ្នក​ដឹក​នាំ និង​មន្ត្រី​រាជការ​ទាំង​អស់​តែង​នាំ​គ្នា​និយាយ​អំពី​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ ថា​ជា​ថ្ងៃ​ដែល​ខ្មែរ​រស់​ឡើង​វិញ​ដូច​នេះ​ដើម្បី​កាន់​តែ​យល់​បន្ថែម​អំពី អាថ៌​កំបាំង​​ក្រោយ​ពី​ការ​កើត​មាន​ថ្ងៃ​៧​មករា សូម​លោក​អ្នក​អាន​អត្ថបទ​ខាង​ក្រោម​ ដូច​តទៅ​៖
តំបន់ ក៥
តំបន់ ក៥
ព្រឹ​ត្ត​ការណ៍​ក្រោយ​ថ្ងៃ ៧​មករា ​ឆ្នាំ ១៩៧៩ មាន​រឿង​អី​ខ្លះ​?

ចាន់ ស៊ី ជា​នាយករដ្ឋមន្ដ្រី​ខ្មែរ ក៏ត្រូវ​ស្លាប់​មុន​អាយុ នៅ​ថ្ងៃទី៣១ធ្នូ១៩៨៤ ដោយ​គ្រាន់តែ​លោក ក្នុងនាម​ជា​មេដឹកនាំ​ខ្មែរ ត្រូវតែ​ការពារ​ឧត្ដម​ប្រ​យោ​ជ​ន៏​ខ្មែរ ដូចជា៖ លោក​បាន​ប្រឆាំង​និង​ការហូរចូល​ដោយ​ខុសច្បាប់​នៃ​ជនជាតិ​យួន​មក ក្នុងប្រទេស​កម្ពុជា និង​ប្រឆាំង​ផែនការ​យួន​ដែល​តំរូវអោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​កាប់បំផ្លាញ​ ព្រៃឈើ​ខ្មែរ​ដែល​គេ​ហៅថា​ផែនការ “ក៥។
ចាប់តាំងពី​លោក​ហ៊ុន សែន​ត្រូវបាន​មេដឹកនាំ​យួន​លើក អោយ​កាន់អំណាច នៅ​ដើមខែ​មករា១៩៨៥មក ផែនការ​របស់​មេដឹកនាំ​យួន​ទាំង​ប៉ុន្មាន​ដែល​លោក​ចាន់ ស៊ី បាន​ជំទាស់ ត្រូវបាន​ដំណើរការ​ជា​បន្ដបន្ទាប់។ ការកាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ បាន​ក្លាយជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។
លោក​ហ៊ុន សែន​ដែលជា​នាយករដ្ឋមន្ដ្រី​ខ្មែរ បាន​ចាប់​កេណ្ឌ កំលាំង​យុវជន និង​កំលាំង​បុរស​មានកូន១ទៅ​កូន៣ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ស្ងាត់​ភូមិ អោយទៅ​កាប់​ព្រៃ។ ការកាប់​ព្រៃឈើ​នេះ មិន​ត្រឹមតែ​ជា​អំពើ​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ​ទេ ពិសេស​មេដឹកនាំ​យួន ធ្វើ​នយោបាយ​សំលាប់​ខ្មែរ តាម​វិធី​ដែល​គេ​ហៅថា “ក៥” និង​កាតព្វកិច្ច​ការពារជាតិ ដោយ​ប្រើ​អ្នក​ដែល​ត្រូវ​សំលាប់​នេះ​អោយទៅ​ស្លាប់​ខ្លួនឯង “វិធី​សំលាប់​ប្រយោល។ (ដាក់​មីន​បង្កប់​ក្នុងព្រៃ អោយ យុវជន​ខ្មែរ កាប់​ចូល​កាប់​ព្រៃ​ជាន់​ស្លាប់​ដើម្បី​បំបាត់​ពូជសាសន៍)។
មេដឹកនាំ​យួន​ធ្វើជា​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​កាប់​ព្រៃ គឺ​គ្រាន់តែ​ជា​ខែល​ដើម្បី​ឆ្ពិន​ភ្នែក​មតិ​ជាតិ និង​អន្ដរជាតិ​តែប៉ុណ្ណោះ ព្រោះ​តំបន់​ព្រៃ​ទាំងនេះ​បាន​ក្លាយជា​ចំការ​ម៉ី​ន និង​គ្រាប់​គ្រប់​ធន់ !! ដូច្នេះហើយ​បាន​បន្សល់ ជន​ពី​ការ រាប់ពាន់ ម៉ឺន នាក់​មកដល់​សព្វថ្ងៃ!!
……………………………………………………
ខ្ញុំ​សូមបញ្ជាក់ថា នោះ ប្រទេស​ខ្មែរក្រោម​ការដឹកនាំ របស់ ក្រុម​លោក​ហ៊ុនសែន បាន​ខិតខំ​ពន្លិច វប្បធម៌​ខ្មែរ បង្ខំ​អោយ​កូន​ខ្មែរ​រៀន​តែ​ភាសា​យួន មិន​អនុញ្ញាតិ​អោយ​រៀន​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​ខ្មែរ​ឡើយ។ គឺ មានតែ ភាសា យួន នឹង រុស្ស៊ី! បើ​បងប្អូន​ណា​មិន​ជឿរ សូម ទៅ សួរ ចាស់ៗ ចាប់ពី ខ្ទង់ អាយុ ៤០ឆ្នាំ ឬ ៥០ឆ្នាំ ប្លាយ ពួកគាត់​ដឹង​រឿងនេះ​ច្បាស់​ណាស់​តែ​គ្មាន​អ្នកណា​ហាន និយាយ!!! ហាន​និយាយ គឺ បាត់​ខ្លួន!!
ដូចនេះ ក្រោយ​ថ្ងៃ៧មករា១៩៧៩ ជីវិត​ខ្មែរ​បាន​រស់​ឡើងវិញ​ក៏ពិតមែន តែ​ខ្មែរ​បាន​រស់ក្នុង​ភាព​ខ្មៅ​ងងឹត ក្នុង​ភាព​បាត់បង់​ស្មារតី ក្នុង​ភាព​បាត់បង់​ជា​ម្ចាស់​លើ​ខ្លួនឯង ត្រូវគេ​បញ្ជូនទៅ​ស្លាប់​អស់ រាប់ម៉ឺន​នាក់!!!! បើ មិន​ទ្រុង ក្រពើ តើ​ជា ទ្រុង​អ្វី ???

No comments:

Post a Comment