បណ្ឌិតសភាចារ្យ ស៊ន សំណាង អ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត មានប្រសាសន៍ឱ្យ ដឹងតាមរយៈការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យបណ្ឌិតនាពេលកន្លង មកថា បើយោងទៅតាមកំណត់ត្រាក្នុងឯកសារមហាបុរសខ្មែរ ដែលបានរៀបរៀងដោយលោក អេង សុត នោះ ឃើញថា បុព្វបុរសខ្មែរ មានកាំភ្លើងធំប្រើរួចទៅហើយនៅក្នុងអំឡុងសម័យអង្គរ ។
ឯកសារដដែលបានឱ្យដឹងទៀតថា ក្រោយមកទ័ពសៀមបានលើកមកវាយខ្មែរទៀត ។ ចម្បាំងលើកនេះ ទ័ពខ្មែរវាយទ័ពសៀមក៏ពុំបែក សៀមវាយទ័ពខ្មែរក៏ពុំបែកដែរ ។ កង ទ័ពខាងព្រះមហានគរ« អង្គរធំប្រទេសកម្ពុជា ក៏អូសកាំភ្លើងធំ » មកដាក់គងលើភាគកំផែង បន្ទាយ ហើយបាញ់…។
តាមរយៈការកត់ត្រានេះ បានបង្ហាញឱ្យឃើញថា នៅក្នុងអំឡុងសតវត្សទី ១៤ នៃ គ្រិស្តសករាជ ប្រទេសកម្ពុជាក្នុងចុងសម័យកាលអង្គរមានកាំភ្លើងធំសម្រាប់ប្រើ ប្រាស់រួចទៅហើយ ។ ប៉ុន្តែឯកសារនេះ មិនបានបញ្ជាក់អំពីប្រភពនៃកាំភ្លើងទាំងនេះនោះទេ ដោយហេតុនេះហើយ ទើបមានចម្ងល់មួយចោទឡើងថា តើកាំភ្លើងទាំងនោះខ្មែរបានមកពីណា ? ឬមួយទិញពីអឺរ៉ុប ?
ឯកសារប្រវត្តិសាស្រ្តខ្មែររបស់អ្នកនិពន្ធ ត្រឹង ងា បានកត់ត្រាថា នៅក្នុងអំឡុងពេល សោយរាជ្យរបស់ព្រះរាមរាជា អង្គនន់ ពីឆ្នាំ ១៧៧៥ ដល់ ១៧៧៩ ព្រះរាជាអង្គនេះ បាន ចេញរាជបញ្ជាឱ្យសិត(ចាក់លោហជាត ឬ ក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឱ្យកើត បានជារូបរាងអ្វីៗឡើង)កាំភ្លើងបញ្ចរង្គ កិនរំសេវ…ជាដើម ។ នេះជាភស្តុតាងមួយ ដែល បញ្ជាក់ថា ខ្មែរធ្លាប់បានផលិតកាំភ្លើងប្រើប្រាស់ ។
ភស្តុតាងមួយទៀត គឺតាមរយៈកាំភ្លើងធំមួយចំនួនដែលតម្កល់ទុកនៅសារមន្ទីរជាតិ ភ្នំពេញ ។ នៅក្នុងចំណោមកាំភ្លើងទាំងនោះ មានមួយចំនួនក៏បានចារឹកអក្សរខ្មែរសម័យ បុរាណលើតួកាំភ្លើងផងដែរ ។
ទាក់ទងទៅនឹងអក្សរដែលមាននៅលើតួកាំភ្លើងធំនោះ អនុបណ្ឌិត វង់ សុធារ៉ា បាន ឱ្យដឹងថា ៖ « អក្សរនេះ មានន័យថា អ្នកចៅហ្វ៊ាជាអ្នកចៅពញាអព្ភៃធីបែស ឱ្យធ្វើនៅមហា សករាជ ១៧១០ វក នក្សត្រ ១០ កើត ចេត្រ មេសា អង្គារពារ ដែលត្រូវគ្នានឹងគ្រិស្តសករាជ ១៧៨៨ » ។
អត្ថបទ និង រូបថតដោយៈ អ៊ុំ វ៉ុន មន្រ្តីស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា